ការដែលញ៉ាំអាហារផ្តល់សុខភាពគឺមានសារៈសំខាន់ណាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើអ្នកមានធ្លាប់សម្គាល់មើលពីរបៀបដែលខួរក្បាលធ្វើការកាន់តែពិបាកទៅៗដែរទេ? នេះដោយសារតែអ្នកអាយុកាន់តែច្រើន។ ថ្វីបើថ្នាំបំប៉នអាហារជួយឲ្យអ្នកមានភាពឆ្លាតជាមុនក៏ពិតមែន ប៉ុន្តែគ្មានអ្វីដែលអាចទប់ស្កាត់នូវអ្វីៗដែលជាការពិតបានឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអាហារជំនួយដល់សុខភាពខួរក្បាលមួយចំនួនដែលគេរកឃើញថា អាចជួយដល់ការផ្ចង់អារម្មណ៍ និងរក្សាការចងចាំរបស់អ្នកបាន។ 

កាហ្វេ

មនុស្សយើងភាគច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំកាហ្វេមួយពែង។ អ្វីដែលជាដំណឹងល្អនោះគឺថា​ កាហ្វេអាចជួយឲ្យអ្នកមានភាពស្រស់ស្រាយ ហើយជំរុញដល់ថាមពលខួរក្បាលថែមទៀត។ 

ត្រី

ការញ៉ាំត្រីមានប្រយោជន៍ចំពោះសុខភាពច្រើន ជាពិសេសជួយបង្កើនថាមពលដល់ខួរក្បាលតែម្តង។ អាស៊ីតខ្លាញ់អូមេហ្គាបី ដែលមានច្រើនក្នុងសាច់ត្រីគឺជាអាហារដ៏ពិសេសសម្រាប់ខួរក្បាល។ របបអាហារដែលមានត្រីច្រើន នឹងកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល រក្សាសុខភាពបេះដូង និងខួរក្បាល។ 

សូកូឡាខ្មៅ

សូកូឡាមួយនេះត្រូវបានគេដឹងថា មានអង់ទីអុកស៊ីដង់ច្រើន ហើយជាតិកាហ្វេអ៊ីនរបស់វាក៏ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដែរ។ 

ផ្លែបឺរីពណ៌ខៀវ

ការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំផ្លែបឺរីពណ៌ខៀវអាចជួយសម្រួលដល់សម្ពាធឈាម ភ្ញោចខួរក្បាល និងបង្កើនការរំលាយអាហារ។ ដោយសារតែផ្លែឈើមួយនេះសម្បូរជាតិប៉ូតាស្យូម សរសៃ និងវីតាមីន ដូច្នេះវាត្រូវបានគេស្គាល់ថា ជួយបន្ថយឥទ្ធិពលគ្រោះថ្នាក់ដល់ខួរក្បាល និងបង្ការជំងឺខួរក្បាលដោយសារការចាស់តាមអាយុជាដើម។ 

ផ្លែប័រ

ផ្លែប័រក៏មិនខុសគ្នានឹងផ្លែបឺរីពណ៌ខៀវដែរ គឺជួយឲ្យខួរក្បាលកាន់តែឆ្លាតវ៉ៃ។ ថ្វីបើវាជាផ្លែឈើសម្បូរជាតិខ្លាញ់មែនក៏ដោយ​តែខ្លាញ់នេះជាខ្លាញ់ល្អ ដែលអាចថែរក្សាលំហូរឈាមក្នុងខ្លួនបានយ៉ាងល្អ ជាពិសេសសម្ពាធឈាម និតកាត់បន្ថយបញ្ហាធ្វើឲ្យខូចខួរក្បាលដោយសារអាយុច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សណ្តែក

សណ្តែកត្រូវបានគេស្គាល់ថា ជាយយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម ដែលភ្ញោចខួរក្បាលឲ្យធ្វើការបានកាន់តែល្អ៕