Join with Health.com.kh on Telegram

និយាយដល់ការគេង វាទំនងជាមានភាពពិបាកច្រើនសម្រាប់ស្រ្តីដែលកំពុងតែមានផ្ទៃពោះ ព្រោះពួកគេមិនអាចប្រើវិធីគេងដូចពីមុនទៀតឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែមានការពិបាកគេង មែននោះ មានរឿងមួយចំនួនដែលអ្នកគួរតែយល់ដឹងដែរក្នុងពេលគេងម្តងៗ៖

កាត់បន្ថយការញ៉ាំទឹក

នៅពេលដែលកូនក្នុងពោះកាន់តែធំទៅៗ គេនឹងរុញលើប្លោកនោមកាន់តែខ្លាំង។ ដូច្នេះ ការញ៉ាំទឹកមុនពេលចូលគេង អាចនឹងធ្វើឲ្យអ្នកឧស្សាហ៍ភ្ញាក់ពីគេងដើម្បីចូលបន្ទប់ទឹកណាស់។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់នេះផង។

គេងចំហៀង

ដោយសារតែសរសៃឈាមវ៉ែនធំចូលក្នុងថ្លើម Vena Cava ស្ថិតនៅខាងស្តាំនៃឆ្អឹងកងខ្នង ដូច្នេះការគេងចំហៀងមកខាងស្តាំនឹងជំរុញដល់លំហូរឈាមកាន់តែល្អចូលទៅក្នុងទងសុកដើម្បីចិញ្ចឹមកូនបានគ្រប់គ្រាន់។

កុំគេងផ្ងា

ការគេងផ្ងាក្នុងត្រីមាសទីបីអាចបណ្តាលឲ្យទម្ងន់របស់ស្បូនសង្កត់លើសរសៃឈាមវ៉ែនដែលទៅចិញ្ចឹមកូនបាន។ បើសិនជាអ្នកភ្ញាក់ពីគេងនៅពេលយប់ ហើយដឹងថា កំពុងតែគេងផ្ងានោះ ក៏មិនបាច់ភ័យថាធ្វើរឿងមិនល្អចំពោះកូនដែរ។ បើសិនជាអ្នកពិតជាកាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែនដល់កូនមែននោះ អ្នកនឹងមានអារម្មណ៍វិលមុខ និងក្អួតហើយមុនពេលកូនមានបញ្ហា។ 

ធ្វើយ៉ាងណាឲ្យមានផាសុកភាពដំបូងគេ

រាងកាយអ្នកត្រៀមខ្លួនរួចទៅហើយក្នុងការប្រឈមនឹងភាពមិនមានផាសុកភាពខ្លាំងបំផុតគ្រប់ពេល។ ដល់អញ្ចឹង មិនបាច់ព្យាយាមបន្ថែមរបស់អ្វីដើម្បីដោះស្រាយច្រើនពេកទេ។ បើសិនជាអ្នកត្រូវស្លៀកសម្លៀកបំពាក់ ចូរជ្រើសរើសសម្លៀកបំពាក់ណាដែលរលង់ៗ ឬផ្តល់ផាសុកភាពបំផុតដល់អ្នកទៅ។ 

ដាក់អាហារសម្រន់ផ្តល់សុខភាពក្បែរ

ករណីចំណីអាហារគឺជារឿងមួយដែលត្រូវតាមដាន នៅពេលអ្នកមានផ្ទៃពោះ ប៉ុន្តែគួរតែជ្រើសរើសអាហារណាដែលផ្តល់សុខភាពបំផុតផង។ យ៉ាងណាមិញ ការចូលគេងនៅពាក់កណ្តាលយប់ក្រោយពីភ្ញាក់ យកល្អគួរតែឲ្យមានអាហារសម្រន់ងាយញ៉ាំនៅក្បែរខ្លួនផង ព្រោះមិនចាំបាច់ទៅផ្ទះបាយធ្វើយូរឡើយ។ 

បង្កើនការញ៉ាំជាតិដែក

ស្រ្តីមានផ្ទៃពោះខ្លះទំនងជាមានអាការៈ Restless Leg Syndrome មានន័យថា ពួកគេអាចភ្ញាក់ពីគេងដោយសារតែមានអារម្មណ៍ថាមានសត្វល្អិតវាពីលើជើងរបស់ពួកគេ ប៉ុន្តែគឺគ្មានទេ។ រឿងនេះដោយសារតែការកង្វះជាតិដែក និងវីតាមីន B9 ប៉ុណ្ណោះ ដូច្នេះយកល្អគួរតែកាត់បន្ថយការញ៉ាំអាហារមានជាតិកាហ្វេអ៊ីន និងញ៉ាំជាតិដែកឲ្យបានច្រើនផង។ 

កុំស្រ្តេសច្រើនពេក

រឿងនេះគឺជាដំបូន្មានជាពិសេសសម្រាប់អ្នកមានផ្ទៃពោះដំបូង ព្រោះថារាល់ព័ត៌មានគួរឲ្យខ្លាចអាចធ្វើឲ្យអ្នកស្រ្តេសបាន ទោះបីជាវាតិចតួចបំផុតក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលបារម្ភច្រើនពេកអាចបណ្តាលឲ្យរំខានដល់ការគេងនៅពេលយប់បាន។ ដូច្នេះចូរជឿជាក់លើការណែនាំរបស់គ្រូពេទ្យថា វាគឺជារឿងធម្មតាទេសម្រាប់រឿងតិចតួចនោះ៕