ការ៉ុតមិនត្រឹមតែជាបន្លែសម្រាប់ធ្វើជាម្ហូបញ៉ាំដ៏ឆ្ងាញ់ទេ តែវាក៏មានប្រយោជន៍ច្រើនណាស់ដែរនៅពេលកិនធ្វើជាទឹកសម្រាប់ទទួលទាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទឹកការ៉ុតមានប្រយោជន៍ជាពិសេសច្រើនណាស់ចំពោះសុខភាពមនុស្សយើង។ 

សម្បូរវីតាមីន A

នរណាក៏ធ្លាប់ដឹងដែរថា ការ៉ុតសម្បូរទៅដោយវីតាមីន A។ តាមពិតវាគ្រាន់តែផ្ទុកទៅដោយសារធាតុបំពាក់ពណ៌មួយឈ្មោះថា Beta Carotene ដែលអាចបំលែងទៅជាវីតាមីន A ពេលចូលទៅក្នុងខ្លួនយើង។ វីតាមីននេះល្អបំផុតសម្រាប់សុខភាពភ្នែក។ 

ប្រឆាំងនឹងជំងឺមហារីកសុដន់

ការសិក្សាមួយដែលចុះផ្សាយក្នុង សារព័ត៌មាន Nutrition and Cancer បានបង្ហាញថា ការញ៉ាំទឹកការ៉ុតរយៈពេលបីសប្តាហ៍ នឹងបង្កើនចំនួនផ្លាស្មា Carotenoids និងកាត់បន្ថយសម្ពាធអុកស៊ីតកម្ម។ យ៉ាងណាមិញ វាមិនអាចកាត់បន្ថយសារធាតុបង្កការរលាកលើមនុស្សស្រីដែលធ្លាប់ព្យាបាលជំងឺមហារីកសុដន់ពីមុនមកនោះទេ។ 

បន្ថយការខូច DNA លើអ្នកជក់បារី

ការ៉ុតជាប្រភពនៃសារធាតុ Beta Carotene ដ៏អស្ចារ្យមួយដែលអាចបង្ការការខូចខាត DNA Lymphocytic លើអ្នកជក់បារីជាពិសេសតែម្តង ដូច្នេះវានឹងជួយបន្ថយការប្រឈមជំងឺមហារីកបានច្រើនប្រភេទ។ 

ល្អចំពោះសុខភាពបេះដូង

ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Nutrition Journal បានបង្ហាញថា ការញ៉ាំទឹកការ៉ុតទៀងទាត់នឹងជួយកាត់បន្ថយសម្ពាធ Systolic បាន។ 

ថែរក្សាភាពស្រស់ស្អាតរបស់ស្បែកនិងសក់

ទឹកការ៉ុតសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងប៉ូតាស្យូមដែលអាចជួយកោសិការឲ្យលូតលាស់ឡើងវិញ និងជួយរក្សាភាពស្រស់ស្អាតរបស់សក់ និងស្បែកបែបធម្មជាតិ។ 

គ្រប់គ្រងជាតិស្ករក្នុងឈាម

ទឹកការ៉ុតមួយកែវគឺមានកាឡូរីទាប ហើយជាតិផ្អែមរបស់វាក៏សម្បូរទៅដោយជីវជាតិសំខាន់ៗផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះវានឹងជួយថែរក្សាកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបានទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង