ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះអាចគេងលក់ស្រួលក្នុងរដូវក្តៅ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- រាងកាយរបស់ស្ត្រីមានផ្ទៃពោះតែងប្រែប្រួលជានិច្ច ដោយងាយមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់។ ដូចនេះ អ្នកម្តាយគ្រប់រូបគួរតែគេងលើសពីធម្មតាចំនួនមួយម៉ោង ប៉ុន្តែមិនគួរលើសពី៨ម៉ោងឡើយ។ នៅពេលដែលអ្នកចូលដល់ខែទី៧ និង៨ អ្នកគួរតែគេងថ្ងៃត្រង់ចំនួន២ម៉ោង ប៉ុន្តែមិនគួរលើសទេ ទើបមិនប៉ះពាល់ដល់ការគេងយប់របស់អ្នក។
- មុនពេលចូលគេង អ្នកមិនគួរញ៉ាំតែក្រាស់ សូកូឡា ឬកាហ្វេទេ ព្រោះក្នុងនោះមានសារធាតុធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ឡើយ។ ជាហេតុដែលអាចធ្វើឲ្យអ្នកគេងមិនលក់។ ដូចនេះ អ្នកមិនគួរពិសាររបស់បីនេះឡើយ។
- អ្នកគួរតែស្លៀកពាក់ខោអាវដែលរលុងៗ ស្តើង ហើយទន់ ទើបអាចគេងលក់បានស្រួល។ ប្រសិនជាអ្នកកើតមានអាការៈហើមជើង អ្នកគួរតែកើយខ្នើយពីក្រោមជើង ដើម្បីឲ្យជើងរាងខ្ពស់ នោះជើងអ្នកនឹងមិនហើមទៀតឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)