ជំងឺដុំសាច់ក្នុងខួរក្បាលគឺជាជំងឺដែលអាចបណ្តាលឲ្យស្លាប់បាន ព្រោះថា អ្នកជំងឺភាគច្រើននឹងស្លាប់ចាប់ពីមានជំងឺនេះពី ៩ខែ ទៅមួយឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជារៀងរាល់ឆ្នាំ មានអ្នកជំងឺដែលត្រូវបានគេរកឃើញថាមានដុំសាច់ក្នុងខួរក្បាលប្រមាណពី ៤០០០០ ទៅ ៥០០០០នាក់ ហើយក្នុងនោះមាន ២០ភាគរយជាក្មេងៗ។ ដុំសាច់ក្នុងខួរក្បាលមានច្រើនជាង ១២០ប្រភេទខុសៗគ្នាឯណោះ ហើយក៏មានអាការៈខុសៗគ្នាដែរ។ រោគសញ្ញា និងប្រភេទរបស់វាអាស្រ័យទៅលើទីតាំងដែលវាតាំងនៅក្នុងខួរក្បាលដែរ។
តើអាយុគឺជាកត្តាប្រឈមនឹងដុំសាច់ក្នុងខួរក្បាលដែរទេ?
ដុំសាច់ក្នុងខួរក្បាលភាគច្រើននឹងកើតមានច្រើនទៅតាមអាយុ។ ភាពញឹកញាប់នៃមហារីកខួរក្បាលនឹងកើនឡើងទៅតាមអាយុ ជាពិសេសអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ កត្តាអាយុនេះអាចប្រែប្រួលដែរទៅតាមប្រភេទកោសិកា និងទីតាំងរបស់ដុំសាច់។ មានកត្តាបរិដ្ឋានច្រើនទៀតដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការបង្កមហារីកលើខួរក្បាល។ លើសពីនេះទៅទៀត មនុស្សមួយចំនួនដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយក៏ប្រឈមកាន់តែខ្ពស់នឹងមហារីកកូនកណ្តុរក្នុងខួរក្បាលដែរ។ ការផ្លាស់ប្តូររបៀបរស់នៅដូចជា ហាត់ប្រាណជាទៀងទាត់ ញ៉ាំអាហារផ្តល់ជីវិត និងញ៉ាំទឹកគ្រប់គ្រាន់ គួរតែអាចធ្វើឲ្យរាងកាយកាន់តែរឹងមាំ និងស៊ាំខ្លួននឹងការកើតដុំសាច់នេះដែរ។
តើអ្នកកំពុងតែប្រឈមមុខនឹងជំងឺដុំសាច់ក្នុងខួរក្បាលដែរទេ?
រឿងនេះមិនមែនមានតែអាយុទេ កត្តាផ្សេងៗទៀតក៏អាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងដុំសាច់ក្នុងខួរក្បាលដែរដូចជា៖
- ប្រវត្តិគ្រួសារ៖ ដុំសាច់ក្នុងខួរក្បាលអាចជាជំងឺដំណរពូជទោះបីជាវាគឺជារឿងកម្របំផុតក៏ដោយ
- ជាតិសាស៖ ដុំសាច់ក្នុងខួរក្បាលកើតមានជាញឹកញាប់លើមនុស្សស្បែកស
- ប៉ះពាល់នឹងសារធាតុគីមីច្រើន៖ ការប៉ះពាល់នឹងសារធាតុគីមីជាច្រើនដែលជាសារធាតុបង្កមហារីកក្នុងធម្មជាតិក៏អាចបង្កើនការប្រឈមនឹងមហារីកខួរក្បាលដែរ។ អ្នកដែលប៉ះពាល់នឹងកាំរស្មីអ៊ីយ៉ុងច្រើនក៏ប្រឈមខ្ពស់នឹងដុំសាច់ក្នុងខួរក្បាលដែរ
- ប្រើប្រាស់ទូរស័ព្ទដៃញឹកញាប់ពេក៖ តាមការស្រាវជ្រាវជាបឋមបានឲ្យដឹងថា ការប៉ះពាល់នឹងថាមពលវិទ្យុសកម្មដែលចេញពីទូរស័ព្ទដៃក៏អាចធ្វើឲ្យកើតជាដុំសាច់ក្នុងខួរក្បាលបានដែរ
ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានមូលហេតុច្បាស់លាស់ណាមួយដែលនាំឲ្យកើតដុំសាច់ក្នុងខួរក្បាលឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចំពោះអាយុវិញក៏មានអាចនិយាយថាអាយុប៉ុណ្ណាពិតជាបណ្តាលឲ្យកើតដុំសាច់ឡើយ។ ដូច្នេះដើម្បីកាត់បន្ថការកើតជំងឺនេះ គ្មានអ្វីក្រៅពីរស់នៅឲ្យមានសុខភាពល្អ និងញ៉ាំអាហារដែលផ្តល់សុខភាពនោះទេ៕