ខ្ញុំមានផ្ទៃពោះ ១៧សប្តាហ៍ ហើយខ្ញុំច្រើនតែឈឺចាប់ដូចគេចាក់នៅក្នុងពោះ។ តើវាគួរឲ្យបារម្ភដែរទេ? តើការឈឺពោះបែបរមួលៗគឺជារឿងធម្មតាទេក្នុងពេលមានផ្ទៃពោះអញ្ជឹង?

ការមានផ្ទៃពោះអាចបង្កឲ្យមានការបារម្ភច្រើនណាស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តីគ្រប់រូបអាចនឹងមានសំណួរ និងចម្ងល់របស់ខ្លួនជាច្រើនអំពីរឿងនេះ។ ទោះបីជាការឈឺចាប់តិចតួចក្នុងរាងកាយរបស់គាត់ក៏គាត់ចង់សួរពេទ្យដើម្បីបញ្ជាក់ឲ្យច្បាស់ដែរ។ យ៉ាងណាមិញ រឿងជាច្រើនដូចជា ការឈឺពោះបែបរមួលៗគឺជារោគសញ្ញាមួយនៃការមានផ្ទៃពោះប៉ុណ្ណោះ ហើយវាច្រើនតែជារឿងធម្មតាដែរ។ 

តើឈឺពោះចឹងបណ្តាលមកពីអ្វីទៅ?

ស្ថិតក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ការហើមពោះ និងទល់លាមកអាចបណ្តាលឲ្យឈឺពោះបែបរមួលៗបាន។ ពិតណាស់ ការឈឺពោះបែបរមួលៗដែលបណ្តាលមកពីការហើមពោះ និងទល់លាមកអាចជាសញ្ញាដំបូងនៃការមានផ្ទៃពោះដែរ។ ជាមួយគ្នានេះដែរ នៅពេលមានផ្ទៃពោះហើយ ស្បូនអាចនឹងត្រូវរីកធំ ហើយការរីកនេះក៏បង្កជាការឈឺចាប់ផងដែរ។ អ្នកប្រហែលជាធ្លាប់មានអាការៈឈឺពោះបែបរមួលតិចៗរហូតដល់ខ្លាំងមធ្យមជាពិសេសនៅពេលស្បូនលូតលាស់កាន់តែធំ។ អ្នកក៏អាចធ្លាប់មានអាការៈឈឺចាប់ដូចគេចាក់នៅផ្នែកខាងក្រោមនៃពោះដោយសារតែការយឺតនៃសរសៃចងក្នុងពោះ ហើយអាចឈឺដល់គ្រលានទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែស្វែងរកគ្រូពេទ្យបើសិនជាអ្នកមានអារម្មណ៍ថា ការឈឺចាប់នោះខ្លាំងក្លា ឬឈឺចាប់រហូត។ រឿងនេះច្រើនតែកើតមានជាញឹកញាប់ក្នុងត្រីមាសទីពីរ និងទីបី។ 

សម្រាប់ការមានផ្ទៃពោះក្នុងដំណាក់កាលចុងក្រោយ អ្នកគួរតែចាត់ទុកថាការឈឺពោះបែបនេះគឺជារឿងធ្ងន់ធ្ងរ ព្រោះវាអាចជាការឈឺពោះសម្រាលលេងៗ។ យ៉ាងណាមិញ បើសិនជាអ្នកមានការកន្ត្រាក់ក្នុងពោះមុនគ៌រអាយុ ៣៧សប្តាហ៍ ហើយឈឺពោះបែបងំ និងឈឺខ្នងជាប់រហូតនោះ វាគួរតែអាចមានន័យថា ជាការសម្រាលមិនគ្រប់ខែហើយ។ 

ពេលណាទើបគិតថាការឈឺពោះបែបនេះជារឿងធ្ងន់ធ្ងរ?

បើសិនជាការឈឺពោះអ្នកទំនងជាមានលក្ខណៈដូចការឈឺពោះក្នុងពេលមករដូវ ហើយកើតឡើងជាមួយគ្នានឹងការហូរឈាម ឬមានកន្ទួលនៅទ្វារមាសទៀតនោះ វាអាចមានន័យថា ជាការរលូតកូនហើយ។ បើសិនជាការឈឺពោះកើតឡើងជាប់រហូត ធ្ងន់ធ្ងរ និងកាន់តែខ្លាំងទៅៗ វាអាចគិតថា ជាការរបើកសុកហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមានអាការៈទាំងនេះមែន អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាម៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង