ចាប់តាំងពីអាកាសធាតុត្រជាក់ រហូតដល់មានជំងឺផ្តាសាយ ឬអាឡែហ្ស៊ីច្រមុះ ការហៀរសម្បោរអាចនឹងមានមូលហេតុរបស់វាច្រើនក្រៅពីនេះ។ ការប្រើប្រាស់ថ្នាំផ្សះច្រើនតែមិនមែនជារឿងចាំបាច់សម្រាប់ព្យាបាលការហៀរសម្បោឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបំបាត់ការហៀរសម្បោរ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- សម្រាកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន
- ញ៉ាំទឹកឲ្យបានច្រើន ជាពិសេសទឹកធម្មតា
- ប្រើប្រាស់ស្ព្រាយបាញ់ច្រមុះធ្វើពីទឹកសេរ៉ូមប្រៃដើម្បីបំបាត់អាការៈហៀរសម្បោរ
ការហៀរសម្បោរច្រើនតែបាត់ទៅវិញដោយខ្លួនឯង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែបើសិនជាអាការៈនេះកើតឡើងយូរជាង ១០ថ្ងៃ ឬកាន់តែធ្ងន់ធ្ងរ យកល្អគួរតែទៅជួបពេទ្យដើម្បីពិនិត្យបន្ថែម៕