មនុស្សយើងសុទ្ធតែត្រូវការដកដង្ហើមស្រូបយកអុកស៊ីសែនដើម្បីមានជីវិតរស់។ រឿងនេះក៏មិនខុសគ្នានូវអ្វីដែលធ្វើការក្នុងរាងកាយមនុស្សយើងដែរ គឺត្រូវការប្រើប្រាស់អុកស៊ីសែនទាំងអស់។ ជាអកុសល ការប្រើប្រាស់អុកស៊ីសែនមានការថយចុះ ហើយនោះដោយសារតែមានការផលិតនូវម៉ូលេគុលឥតប្រយោជន៍ច្រើនពេកនោះគឺ រ៉ាឌីកាលសេរី។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កាលណាមានរ៉ាឌីកាលសេរីក្នុងខ្លួនច្រើន វាអាចនាំឲ្យមានសម្ពាធអុកស៊ីតកម្មបាន។ បញ្ហានោះគឺថា វាជាដើមហេតុដែលនាំឲ្យមានការខូចខាតយ៉ាងច្រើនក្នុងកោសិកាល្អៗ ចាប់ពីឆាប់កើតស្បែកជ្រីវជ្រួញ រហូតដល់មានជំងឺជាច្រើន រួមទាំងមហារីកថែមទៀត។ ប៉ុន្តែកុំអាលបារម្ភអី ព្រោះវានៅតែមានដំណោះស្រាយអ៊ីចឹង។ ដើម្បីបន្សាបរ៉ាឌីកាលសេរីដែលមានច្រើននេះ គឺត្រូវបង្កើនការទទួលបានអង់ទីអុកស៊ីដង់ឡើងវិញ។ ដំណឹងល្អនោះគឺថា អ្នកមិនបាច់ទៅទិញថ្នាំបំប៉នអង់ទីអុកស៊ីដង់លេបឡើយ តែអ្វីដែលអ្នកធ្វើប្រចាំថ្ងៃក៏អាចទទួលបានអង់ទីអុកស៊ីដង់ដល់រាងកាយដែរដូចជា៖

កុំចោលសម្បកបន្លែ ឬផ្លែឈើ

ប្រហែលជាអ្នកធ្លាប់លឺរួចមកហើយអំពីការពិតរបស់ជីវជាតិដែលមានក្នុងសម្បកផ្លែឈើ។ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា អង់ទីអុកស៊ីដង់ដ៏ច្រើនរបស់ផ្លែឈើ និងបន្លែ ក៏មានក្នុងសម្បករបស់វាដែរ។ ដូច្នេះចូរប្រាកដថាអ្នកបានលាងសម្អាតវារួចហើយមុននឹងញ៉ាំ និងប្រាកដថា វាអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាពទេ។ 

បង្កើនការទទួលទានពពួកផ្លែបឺរី

លើលោកនេះមានអាហារអស្ចារ្យច្រើនណាស់ ប៉ុន្តែភាគច្រើនផ្លែបឺរីគឺមានអង់ទីអុកស៊ីដង់ច្រើន។ អ្វីដែលល្អនោះគឺថា អ្នកអាចបញ្ចូលផ្លែឈើមួយប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃបានយ៉ាងស្រួល។ អ្វីដែលគួរឲ្យស្តាយនោះ នៅស្រុកយើងដូចជាមិនសូវមានភាពពេញនិយមសោះ ដោយសារតែមានតម្លៃថ្លៃ និងមិនមែនជាអាហារស្រុកយើង។ 

ញ៉ាំតែមួយពែង

មធ្យោបាយដ៏ឆ្លាតវៃមួយដើម្បីទទួលបានអង់ទីអុកស៊ីដង់ច្រើននោះគឺការក្រេបទឹកតែក្តៅមួយពែងលេងៗ។ ពិតណាស់ ង្នកអាចទទួលបានអង់ទីអុកស៊ីដង់ដ៏ខ្លាំងពីការញ៉ាំតែបៃតង ឬតែខ្មៅ។ កាហ្វេក៏ជាប្រភពនៃអង់ទីអុកស៊ីដង់ដ៏ល្អផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះរវាងភេសជ្ជៈទាំងពីរនេះ អ្នកជ្រើសរើសយកមួយណាក៏បានដែរ ទៅតាមការចូលចិត្ត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង