ពោតបារាំងត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារតែអត្ថប្រយោជន៍ដ៏ច្រើនរបស់វា និងរសជាតិឆ្ងាញ់អាចទទួលយកបាន។ យ៉ាងណាមិញ ពោតបារាំងផ្ទុកទៅដោយជីវជាតិជាច្រើនដែលរាងកាយត្រូវការចាំបាច់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះមិនត្រឹមតែពោតបារាំងមួយទៀតដែលមានប្រយោជន៍ សូម្បីតែទឹកវាក៏មានប្រយោជន៍ខ្លាំងដែរ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអត្ថប្រយោជន៍សំខាន់ៗនៃការទទួលទានទឹកពោតបារាំង៖

អត្ថប្រយោជន៍ដែលទទួលនៃការញ៉ាំទឹករបស់ពោតបារាំងនេះ៖

  • បង្ការជំងឺមហារីក៖ ទឹកពោតបារាំងសម្បូរទៅដោយវីតាមីន Folate ដែលអាចបង្ការជំងឺមហារីកបាន តាមរយៈការផលិតកោសិកាគ្រាប់ឈាមក្រហម និងផលត និងជួសជុល DNA ដែលខូចខាត។ មហារីកដែលអាចបង្ការបានមានដូចជា ពោះវៀន សុដន់ លំពែង និងសួត។ 
  • គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ពោតបារាំងផ្ទុកទៅដោយសារធាតុមានលក្ខណៈដូចគ្នានឹងអាំងស៊ុយលីន ដែលមានប្រយោជន៍ខ្លាំងសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ ទឹកពោតបារាំងជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ដូច្នេះយកល្អគួរតែព្យាយាមញ៉ាំទឹកពោតបារាំងជាទៀងទាត់។
  • បន្ថយកូឡេស្តេរ៉ុល៖ អ្នកជំងឺទឹកនោមផ្អែមទំនងជាមានកម្រិតកូឡេស្តេរ៉ុលមិនផ្តល់សុខភាពឡើយ។ នៅពេលកូឡេស្តេរ៉ុលឡើងខ្ពស់បូករួមនឹងទឹកនោមផ្អែមទៀត លទ្ធផលពិតជាមិនល្អចំពោះសុខភាពឡើយ។ ប៉ុន្តែពោតបារាំងមិនត្រឹមតែជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមទេ ថែមទាំងអាចជួយបញ្ចុះកូឡេស្តេរ៉ុលបានថែមទៀត ជាពិសេសកូឡេស្តេរ៉ុលអាក្រក់តែម្តង។
  • បង្ការជំងឺដាច់សរសៃឈាមខួរក្បាល៖ ពោតបារាំងផ្ទុកទៅដោយវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងបំផុតមួយដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន។ ប៉ុន្តែវីតាមីន C នេះដើរតួនាទិសំខាន់មួយក្នុងការបន្ថយសម្ពាធឈាម និងរក្សាសរសៃឈាមឲ្យមានសុខភាពល្អ ដូច្នេះនឹងបន្ថយការកើតជំងឺដាច់សរសៃឈាមបានដែរ។ 
  • សុខភាពស្បែក៖ ការញ៉ាំទឹកពោតបារាំងទៀងទាត់អាចជួយពង្រឹងដល់សុខភាពស្បែកបានយ៉ាងល្អ។ អង់ទីអុកស៊ីដង់របស់វានឹងជួយបន្សុទ្ធឈាម និងបន្ថយការកើតមុន និងជំងឺស្បែកផ្សេងៗទៀត ដែលបង្កឡើងដោយឈាមមានជាតិពុល។

គ្រឿងផ្សំ៖

  • ពោតបារាំងទំហំមធ្យម ៤ ទៅ ៥ផ្លែ
  • ទឹកមួយពែង
  • ម្រេច
  • អំបិល (ដាក់ក៏បានមិនបាច់ក៏បាន តាមចិត្តចង់)

របៀបធ្វើ៖

  • លាងសម្អាតពោតបារាំងឲ្យស្អាតល្អ
  • ចូរកាត់ក្បាល និងកន្ទុយចោល ហើយពោះបណ្តោយជាពីរ
  • ចូរចាក់ទឹកមួយពែង ហើយដាក់ពោតបារាំងទាំងអស់ចូល
  • ចូរត្រាំបែបនេះយ៉ាងហោចណាស់ ៨ម៉ោង ឬ២៤ម៉ោងតាមចិត្តចង់
  • នៅព្រឹកឡើង ឬក្រោយពី ២៤ម៉ោងហើយ អ្នកអាចចាក់ទឹកដែលត្រាំពោតបារាំងនោះចេញ ហើយចោលពោតបារាំងនោះទៅ
  • នៅពេលនេះអ្នកទទួលបានទឹកដែលពោរពេញទៅដោយជីវជាតិហើយ។ អ្នកក៏អាចលាយវាជាមួយអំបិល និងម្រេចបន្តិចបើសិនជាចង់បានរសជាតិបន្ថែមមុននឹងទទួលទាន
  • វិធីផ្សេងមួយទៀតដោយអ្នកអាចដាក់ពោតបារាំងចំនួនដដែលស្ងោក្នុងទឹកឲ្យពុះចៀសវាងការទុកត្រាំវាចោលមួយយប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • នៅពេលទឹកពុះហើយ អ្នកអាចយកសម្លទឹកនិងពោតបារាំងនេះកិតឲ្យម៉ត់បន្ថែម
  • អ្នកអាចញ៉ាំទឹកនេះនៅពេលក្តៅឧណ្ហៗជាស៊ុប ឬចាំវាត្រជាក់ញ៉ាំតែម្តងក៏បានដែរ៕