ស្បែកដែលមានជាតិប្រេង ឬចេញប្រេងច្រើនអាចបណ្តាលឲ្យស្ទះដល់រន្ធញើស ហើយវាក៏ជាដើមហេតុដែលនាំឲ្យកើតមុនផងដែរ។ យ៉ាងណាមិញ គន្លឹះសំខាន់ដើម្បីស្បែកកាន់តែមានសុខភាពល្អគឺថែរក្សាសំណើមធម្មជាតិរបស់ស្បែក ដើម្បីកុំឲ្យចេញប្រេងច្រើនវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីគ្រប់គ្រងស្បែកដែលចេញជាតិប្រេងច្រើន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • លាងសម្អាតមុខជារៀងរាល់ព្រឹក ល្ងាច និងក្រោយពេលហាត់ប្រាណរួច
  • ចូរជ្រើសរើសផលិតផលថែរក្សាស្បែកណាដែលគេដាក់ថា គ្មានជាតិប្រេង និង Noncomedogenic
  • មិនត្រូវប្រើទឹកលាងមុខដែលមានជាតិប្រេង ឬអាលកុលឡើយ
  • ចូរលាបក្រែមផ្តល់សំណើម និងប្រើហ្វូមលាងមុខជារៀងរាល់ថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរចៀសវាងការប៉ះពាល់មុខច្រើនដល់ តែអ្នកអាចប្រើក្រដាសផ្តិតជាតិប្រេងលើស្បែកមុខបាន៕
Loading...