បើអ្នកសង្ឃឹមថាចង់ឱ្យម្តាយឳពុកអ្នកមានអាយុវែង អ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ។តើមានអ្វីខ្លះទៅ?
1. អ្នកត្រូវតែចែករំលែករឿងសប្បាយរីករាយជាមួយគាត់ ដើម្បីឱ្យគាត់សប្បាយចិត្ត។ នៅពេលដែលគាត់សប្បាយច្រើនជាងកើតទុក្ខ នោះគាត់នឹងមានអាយុវែងខ្លាំងណាស់។
2. អ្នកត្រូវតែនិយាយដោយទន់ភ្លន់ជាមួយគាត់ ដោយមិនគួរប្រើសម្តីគម្រោះគម្រើយដើម្បីនិយាយជាមួយពួកគាត់ឡើយ ទើបមិនធ្វើឲ្យគាត់ឆាប់ខឹង ហើយប៉ះពាល់ដល់សុខភាព។
3. អ្នកត្រូវតែឧស្សាហ៍យកចិត្តទុកដាក់ចំពោះសុខភាពគាត់ជានិច្ច ដោយនាំគាត់ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអាចព្យាបាលបានទាន់ពេលវេលា។
4. អ្នកត្រូវតែឆ្លៀតពេលនាំគាត់ទៅដើរកំសាន្ត ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅពេលដែលគាត់អាចដើរលេងច្រើន នោះសុខភាពគាត់នឹងល្អខ្លាំងណាស់។ ដូចនេះ ទាន់គាត់នៅដើរបាន អ្នកគួរតែរៀបចំដំណើរកំសាន្តក្នុង ឬក្រៅប្រទេស ដើម្បីជូនគាត់ទៅដើរលំហែកាយបាន។
5. យកល្អអ្នកគួរតែរស់នៅជាមួយគាត់ ទើបអាចមើលថែទាំគាត់បានល្អ ដោយអាចផ្គត់ផ្គង់នូវរបស់ដែលគាត់ខ្វះខាតបានទាន់ពេលវេលា៕