ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាពាហ៍ពិពាហ៍ដែលងាយមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នករំពឹងខ្លាំងទៅលើជីវិតអាពាហ៍ពិពាហ៍ ដោយចង់បានជីវភាពល្អឥតខ្ចោះខ្លាំងក្រោយពេលដែលរៀបការរួច នោះអ្នកនឹងងាយដួលជាទីបំផុត ព្រោះនៅពេលដែលអ្នករំពឹងខ្លាំងពេក នឹងមិនអាចសមដូចបំណងឡើយ។ នៅពេលដែលមានរឿងតែបន្តិចបន្តួច អ្នកនឹងទ្រាំមិនបាន ដោយងាយដើរដល់ផ្លូវបំបែកណាស់។

2.    នៅពេលដែលអ្នករំពឹងខ្លាំងទៅលើប៉ាម៉ាក់សងខាង មានន័យថា នៅពេលដែលជួបនឹងបញ្ហា អ្នកទាំងពីរបែរជាមិនពិភាក្សាគ្នា រកវិធីដោះស្រាយទេ បែរជារត់រកប៉ាម៉ាក់រៀងខ្លួនឲ្យជួយទៅវិញ។ នេះជាមុខសញ្ញាដែលបង្ហាញថា អាពាហ៍ពិពាហ៍អ្នកនឹងងាយវិនាសខ្លាំងណាស់ ព្រោះអ្នកទាំងពីររស់នៅជាមួយគ្នា បើមិនជឿជាក់គ្នាទេ នោះនឹងមិនអាចនៅជាមួយគ្នាបានយូរឡើយ។

3.    នៅពេលដែលអាពាហ៍ពិពាហ៍អ្នកមានភាពសន្សំសំចៃខ្លាំង មានន័យថា អ្នកមិនហ៊ានចំណាយច្រើន សន្សំហួសហេតុពេក នឹងធ្វើឲ្យអ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានយូរឡើយ។

4.    នៅពេលដែលអ្នកមានជំងឺសង្ស័យខ្លាំង នោះជីវិតថ្មីអ្នកនឹងងាយជួបនឹងបញ្ហាណាស់ ដោយអ្នកមិនអាចរស់នៅជាមួយគ្នាបានទេ ព្រោះបញ្ហាតែងតែកើតឡើងរាល់ថ្ងៃ ​ដោយសារតែគ្មានភាពជឿជាក់លើគ្នា។

5.    បើអ្នកតែងតែបង្អាប់ស្វាមីអ្នកនៅចំពោះមុខអ្នកដទៃ នោះគ្រួសារមួយនេះនឹងមិនអាចបន្តបានឡើយ ព្រោះអ្នករើសខ្លាំងពេក ថែមទាំងមិនបានផ្តល់មុខមាត់ដល់ស្វាមី។

6.    អាពាហ៍ពិពាហ៍ដែលមើលធ្ងន់លើការងារ ក៏ងាយវិនាសដែរ ព្រោះអ្នកមិនមានពេលសម្រាប់គ្នា ដោយមានពេលតែលើការងារ។ ជាហេតុដែលធ្វើឲ្យអ្នកពិបាកចុះសម្រុងគ្នាណាស់។ ដូចនេះ បើអ្នកមិនចង់ឲ្យអាពាហ៍ពិពាហ៍អ្នកឆាប់ជួបនឹងគ្រោះថ្នាក់ អ្នកគួរតែចៀសពីទម្រង់អាពាហ៍ពិពាហ៍ខាងលើនេះ៕