នៅពេលដែលអ្នកប្រើម៉ាសបិទមុខម្តងៗ អ្នកគួរតែស្វែងយល់ពីវិធីក្នុងការប្រើ ទើបអាចរក្សាសម្ជស្សអ្នកបាន។ ដូចនេះ តើគួរតែប្រើបែបណាទៅ?

1.    អ្នកមិនគួរព្រោះតែចង់ឲ្យស្បែកមានសំណើម ហើយប្រើម៉ាសមុខច្រើនឡើយ ព្រោះវាមិនត្រឹមតែមិនអាចរក្សាមុខអ្នកឲ្យមានសំណើមទេ ថែមទាំងអាចធ្វើឲ្យមុខអ្នកប្រែជាស្ងួតទៀតផង។ ដូចនេះ ក្នុងមួយអាទិត្យ អ្នកមិនគួរបិតម៉ាសមុខលើសពី៣ដងឡើយ។

2.    មុនពេលដែលអ្នកបិតម៉ាសមុខ អ្នកមិនគួរជម្រះស្បែកចាស់ចោលឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នកយ៉ាងងាយ ដោយធ្វើឲ្យស្បែកងាយរបួសខ្លាំងណាស់។ ដូចនេះ ចំពោះអ្នកដែលមានស្បែកស្ងួត គួរតែជម្រះស្បែកចាស់ម្តងក្នុងមួយអាទិត្យបានហើយ។

3.    នៅរៀងរាល់ពេលដែលអ្នកបិទម៉ាសមុខ អ្នកមិនគួរបិតឲ្យលើសរយៈពេល២០នាទីឡើយ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកស្ងួតខ្លាំង គ្មានសំណើមនោះទេ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកងាយរបួសខ្លាំងណាស់។

4.    ប្រសិនជាអ្នកចង់ឲ្យមុខអ្នកស្អាត អ្នកគួរតែលាងមុខក្រោយពេលដែលបិតម៉ាសមុខរួច ព្រោះបើអ្នកមិនលុបមុខ ស្បែកអ្នកនឹងអាចបំផ្លាញយ៉ាងងាយប្រៀបដូចជាអ្នកមិនបានបិតអញ្ចឹង។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីខាងលើ ដើម្បីសុខភាពស្បែករបស់អ្នក៕