បើកូនអ្នកនៅតូច ហើយមានអាយុមិនទាន់គ្រប់៧ឆ្នាំ ចូលអ្នកកុំបង្ខំឱ្យគេធ្វើរឿងខាងក្រោមឱ្យសោះ បើពុំដូច្នោះទេ អ្នកនឹងស្តាយក្រោយជាមិនខានឡើយ។តើមានរឿងអ្វីខ្លះដែលអ្នកមិនគួរបង្ខំឱ្យគេធ្វើ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនត្រូវបង្ខំឱ្យកូនចូលរៀន ហើយបង្ខំឱ្យគេចងចាំមេរៀននៅពេលដែលគេមិនព្រមរៀននោះទេ ព្រោះការបង្ខំបែបនេះ អាចធ្វើឱ្យខួរក្បាលកូនចុះខ្សោយ ធ្វើឱ្យគេមានសំពាធផ្លូវចិត្ត ជាងនេះទៅទៀត គេនឹងគ្មានចំនូលចិត្តរៀនទៀតទេ។
  2. អ្នកមិនត្រូវចង់ឆាប់ទំនេរ ហើយឆាប់បញ្ជូនកូនចូលសាលាមត្តេយ្យទេ ព្រោះវាអាចធ្វើឱ្យកូនបាត់បង់ភាពកក់ក្តៅ បាត់បង់នូវភាពសប្បាយរីករាយដូចក្មេងដទៃ ដូចនេះបើអ្នកអាចនៅមើលថែបាន អ្នកគួរតែមើលគេរហូតដល់អាយុ៧ឆ្នាំ ទើបបញ្ជូនកូនទៅរៀន។
  3. អ្នកមិនត្រូវបង្ខំឱ្យកូនចំណាំអក្សរ ឬសរសេរអក្សរនៅក្មេងពេកទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនណាស់ ម្យ៉ាងទៀតគេនៅក្មេងពេក មិនសាកសមក្នុងការចំណាំឡើយ ហើយសមត្ថភាពនៃការចំណាំគឺទាបណាស់។
  4. អ្នកមិនត្រូវបង្រៀនកូនពីរបៀបគូសរូបនោះទេ អ្នកត្រូវតែបណ្តោយឱ្យគេគូសដោយខ្លួនឯង ព្រោះបើអ្នកប្រាប់គេ នោះគេនឹងបាត់បង់នូវគំនិតច្នៃប្រឌិតដែលគេមានពីកំណើត។
  5. អ្នកមិនត្រូវឱ្យកូនពាក់វែនតាការពារកម្តៅថ្ងៃទេក្រោមអាយុ៦ឆ្នាំ ព្រោះភ្នែករបស់កូនត្រូវការកម្តៅថ្ងៃដើម្បីជួយឱ្យភ្នែកលូតលាស់កាន់តែល្អ បើអ្នកឱ្យកូនពាក់ នោះភ្នែកកូននឹងអាចខ្សោយបាន។
  6. អ្នកមិនត្រូវឱ្យកូនមើលគុន3Dទេ ព្រោះវាអាចធ្វើឱ្យកូនម្ញូបបានដោយសារតែភ្នែកកូននៅខ្សោយ មិនទាន់លូតលាស់អស់ ដូចនេះនៅពេលដែលគេមើលគុន3Dនោះ គេត្រូវការប្រើភ្នែកដើម្បីផ្គុំរូបភាពទាំងអស់ចូលគ្នា​ ដូចនេះវាប៉ះពាល់ខ្លាំងណាស់ដល់ភ្នែករបស់កូន។
  7. អ្នកមិនត្រូវឱ្យកូនផឹកទឹកផ្លែឈើស្រស់ច្រើននោះទេ ព្រោះវាប៉ះពាល់ដល់ប្រពន្ធ័រំលាយអាហាររបស់កូន ថែមទាំងអាចធ្វើឱ្យកូនក្អួតទៀតផង ម្យ៉ាងវិញទៀត វាអាចធ្វើឱ្យកូនមានអារម្មណ៍មិនប្រក្រតីទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)