មានកូនក្មេងជាច្រើនតែងតែមិនព្រមបរិភោគអ្វីសោះនៅពេលដែលគេឈឺម្តងៗ ហើយគេតែងតែរករឿងទៀតផង។ដូចនេះតើគួរតែធ្វើដូចម្តេចទើបកូនព្រមបរិភោគនោះ?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៣យ៉ាងក្នុងការធ្វើឱ្យកូនព្រមបរិភោគ ៖

  1. អ្នកត្រូវតែប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍មួយគឺត្រូវតែឱ្យកូនមានទម្លាប់បរិភោគអាហារ ទោះបីជាឈឺក៏ដោយ មិនត្រូវបណ្តោយតាមគេឡើយ អ្នកត្រូវតែលួងរហូតដល់កូនព្រមបរិភោគ ព្រោះបើកូនមិនព្រមបរិភោគ វាអាចធ្វើឱ្យគេឈឺកាន់តែធ្ងន់។
  2. អ្នកក៏អាចប្រើវិធីមួយទៀតគឺ អ្នកអាចឱ្យគេបរិភោគច្រើនដងក្នុងមួយថ្ងៃ ដោយមិនត្រូវបង្ខំឱ្យគេបរិភោគអស់ក្នុងពេលតែមួយឡើយ។
  3. អ្នកអាចជ្រើសរើសចំណីណាដែលមានរស់ជាតិផ្អែមៗឱ្យកូនបរិភោគដូចជា ៖ ល្ពៅ ផ្លែប៉ោម ឬដំឡូងបារាំងជាដើម នោះកូននឹងចូលចិត្តបរិភោគ វាថែមទាំងល្អចំពោះសុខភាពកូនទៀតផង ព្រោះអាហារទាំងនេះមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជំនួយដល់សុខភាពកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)