ឪឡឹក ជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងដោយវាមានរសជាតិផ្អែមឆ្ងាញ់ តម្លៃសមរម្យ និងងាយរកបានណាស់ក្នុងប្រភេទកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងឧស្សាហ៍ ឬចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែឈើនេះចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឳ្យដឹងពីផលល្អៗនៃការទទួលទានឪឡឹក ៖
១. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក
ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះការទទួលទានផ្លែឈើនេះជាវិធីដ៏ងាយនិងល្អបំផុតដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។
២. បន្សាបជាតិពុលក្នុងរាងកាយ
ឪឡឹក មានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។
៣. បង្កើនថាមពលឆាប់រហ័ស
ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជាវីតាមីន A វីតាមីន B1 វីតាមីន B6 ប៉ូតាស្យូម និងម៉ង់កាណែសដែលជួយបង្កើនផ្ដល់ថាមពលតាមបែបធម្មជាតិដល់រាងកាយ។
៤. ទប់ស្កាត់ជំងឺក្រឡាភ្លើង
ឪឡឹកមានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រឡាភ្លើងកំឡុងពេលមានផ្ទៃពោះ។
៥. គ្រប់គ្រងសម្ពាធឈាម
ឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អសម្រាប់អ្នកជំងឺលើសឈាម។ ឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនអោយកើតឡើងចំពោះអ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀត ឪឡឹកជាប្រភពនៃសារធាតុ L-citrulline និងអាស៊ីតអាមីណូដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។
៦. បំបាត់និងទប់ស្កាត់អាការៈទល់លាមក
ឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបណ្ដាលឳ្យ
ទល់លាមកផងដែរ។
៧. ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង
ឪឡឹកជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៨. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ឪឡឹកមានផ្ទុកជាតិស្ករធម្មជាតិខ្ពស់ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលចាំបាច់សម្រាប់រក្សាមុខងារតម្រងនោមប្រក្រតីចំពោះអ្នកជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត ឪឡឹកក៏មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជួយទប់ស្កាត់កាត់បន្ថយការខូចខាតសសៃប្រសាទផងដែរ។ ដូច្នេះការទទួលទានឪឡឹកក្នុងកម្រិតមធ្យម គឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕