នៅក្នងជីវិតរស់នៅប្រចាំថ្ងៃមានការងារនិងរឿងមួយចំនួនដែលយើងមិនអាចជៀសផុត ហើយទាមទារឱ្យត្រូវតែប្រឈមមុខដោះស្រាយ ដូច្នេះភាពស្មុគស្មាញ ស្ត្រេស និងធុញថប់ប្រាកដជាកើតមានឡើងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើយើងត្រូវដោះស្រាយបញ្ហាស្ត្រេស ឬអារម្មណ៍មិនល្អតាមរបៀបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឳ្យដឹងពីលំហាត់ប្រាណងាយៗចំនួន ៥ ដែលមានប្រសិទ្ធភាពជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ៖
១. យូហ្កា
យូហ្កា គឺជាជម្រើសនៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយដើម្បីទប់ទល់នឹងភាពស្ត្រេសដោយវាមិនត្រឹមតែជួយពង្រឹង ឬបង្កើនភាពបត់បែននៃរាងកាយប៉ុណ្ណោះទេ ប៉ុន្តែយូហ្កាក៏ទាមទារឳ្យចេះប្រើការដកដង្ហើមបានត្រឹមត្រូវដើម្បីកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ដូច្នេះអត្រានៃចង្វាក់បេះដូងរបស់អ្នកនឹងត្រឡប់មកលោតក្នុងកម្រិតប្រក្រតីវិញ។
២. ការរត់
ការរត់ក៏ជាជម្រើសដ៏ល្អមួយផងដែរ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស ព្រមជាមួយទម្ងន់ដែលលើស។ នោះក៏ព្រោះតែការរត់បង្កើនអត្រាចង្វាក់បេះដូងនិងការដុតរំលាយអាហារក្នុងពេលតែមួយ។
៣. លំហាត់ប្រាណបែប Pilates
លំហាត់ប្រាណមួយប្រភេទទៀតដែលជួយកាត់បន្ថយស្ត្រេសនិងធ្វើឱ្យអារម្មណ៍ល្អប្រសើរយ៉ាងឆាប់រហ័សនោះ គឺ Pilates។ លំហាត់ប្រាណប្រភេទនេះតម្រូវឳ្យអ្នកធ្វើការសន្ធឹងរាងកាយពន្លាតសាច់ដុំ។ លំហាត់ប្រាណបែប Pilates មិនត្រឹម
តែសម្រួលដល់ការដកដង្ហើមគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាថាមពលក្នុងរាងកាយផងដែរ។
៤. ការថែសួន
តើអ្នកធ្លាប់ដឹងទេថាគ្រាន់តែការធ្វើសកម្មភាពតិចតួចក្នុងសួនដូចជាបោចស្មៅ ឬដាំកូនឈើសោះក៏អាចកាត់បន្ថយស្ត្រេសបានដែរ? នោះក៏ព្រោះតែការ
ប៉ះពាល់ផ្ទាល់ទៅនឹងធម្មជាតិ ព្រមជាមួយការស្រូបយកខ្យល់អាកាសបរិសុទ្ធជួយធ្វើឳ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឆាប់រហ័ស។
៥. លំហាត់ប្រាណបែបប្រដាល់
លំហាត់ប្រាណបែបប្រដាល់តម្រូវឳ្យអ្នកបញ្ចេញសកម្មភាពទាត់ធាក់ និងដាល់ច្រើន។ ដូច្នេះអ្នកអាចបញ្ចេញអារម្មណ៍មិនល្អបានយ៉ាងងាយតាមរយៈលំហាត់ប្រាណនេះ៕