ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីយុទ្ធសាស្ត្រត្រូវក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែកសាងគ្រឹះដំបូងឲ្យមាំ មានន័យថា អ្នកគួរតែស្វែងយល់ពីមនុស្សម្នាក់ឲ្យបានច្បាស់មុននឹងទៅសាងទំនាក់ទំនងជាមួយម្នាក់នោះ ដោយមិនគួរប្រើការវាយតម្លៃទៅលើសំបកខ្លួនគេនោះទេ ទើបអ្នកអាចកសាងទំនាក់ទំនងពិតបាន។

2.    អ្នកគួរតែរក្សាការនិយាយគ្នារវាងអ្នកទាំងពីរឲ្យមានលក្ខណៈសាមញ្ញ ដោយមិនគួរទុកខ្លួនជាអ្នកជំនាញ ហើយបង្រៀនគេឲ្យធ្វើនេះធ្វើនោះឡើយ។

3.    មានពេលខ្លះ អ្នកគួរតែនិយាយលេងសើចខ្លះ ដោយមិនគួរម៉ត់ចត់ពេកនោះទេ ព្រោះអាចធ្វើឲ្យបរិយាកាសក្នុងការសន្ទានប្រែជាអាប់អួល។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចសាងទំនាក់ទំនងល្អ ហើយពិតជាមួយអ្នកទាំងនោះបានឡើយ។

4.    អ្នកគួរតែធ្វើយ៉ាងណាទាក់ទាញអ្នកទាំងនោះឲ្យបាន។ នៅពេលដែលអ្នកអាចទាក់ទាញបាន នោះទំនាក់ទំនងអ្នកនឹងអាចកសាងបានល្អជាមួយគ្នា ហើយបានយូរទៀតផង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចកសាងទំនាក់ទំនងល្អជាមួយអ្នកដទៃបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង