ប្រសិនជាប្តីអ្នកមានស្រីក្រៅ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីទប់ទល់បាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែទុកពេលវេលាខ្លះដល់គ្នា ដោយមិនគួរប្រកាន់ចរិតឆេវឆាវដូចមនុស្សឆ្កួតឡើយ។ នៅពេលដែលអ្នកទុកពេលវេលាដល់គ្នា ប្រៀបដូចជាទុកឱកាសដល់គ្នាអញ្ចឹង។ ក្រោយពេលដែលអ្នកទាំងពីរស្ងប់ចិត្តបាន នោះបញ្ហានឹងអាចដោះស្រាយតាមសម្រួលបាន។

2.    អ្នកគួរតែទុកចន្លោះដល់គ្នា ដោយមិនគួរបង្ខំឲ្យស្វាមីអ្នក  ឬខ្លួនអ្នកផ្ទាល់ឲ្យសម្រេចចិត្តភ្លាមៗនោះទេ ព្រោះនៅពេលដែលអ្នកឆេវឆាវក្នុងមួយពេល នឹងអាចបំផ្លាញគ្រួសារដែលអ្នកខំសាងជាមួយគ្នាយ៉ាងងាយ។ ដូចនេះ បើអ្នកចេះទុកចន្លោះដល់គ្នា នោះអ្នកនឹងអាចសម្រេចចិត្តបានត្រូវនៅពេលក្រោយ។

3.    អ្នកគួរតែប្រើចរិតទន់ភ្លន់ដើម្បីដោះស្រាយ ទើបស្វាមីអ្នកមើលឃើញហើយអាណិតអ្នក ដោយត្រឡប់មកក្បែរខ្លួនអ្នកវិញ។ ដូចនេះ អ្នកអាចសាកល្បងប្រើវិធីទាំងឡាយខាងលើនេះ ដើម្បីទប់ទល់នឹងស្រីក្រៅរបស់ស្វាមីអ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង