ជំងឺរលាកសន្លាក់ហ្គោដកើតឡើងដោយសារតែការរំលាយសារធាតុអាស៊ីតអ៊ុយរិកក្នុងឈាមខុសប្រក្រតី ដែលជាហេតុនាំឲ្យវាបង្កជាការរលាកក្នុងសន្លាក់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សន្លាក់ដែលរងប៉ះពាល់បំផុតនោមានដូចជា ជង្គង់ កែងដៃ ក ត្រចៀក កដៃ កែងជើង ឆ្អឹងតូចៗក្នុងប្រអប់ជើង។ ចំពោះអាការៈរបស់វាគឺឡើងកំពកដុំៗនៅសន្លាក់នោះ ហើយពេលខ្លះចេញជាអាការៈឈឺចាប់ខ្លាំង ហើម និងតឹងនៅសន្លាក់នោះតែម្តង។ 

ចំពោះកត្តាប្រឈមនឹងជំងឺនោះវិញមានដូចជា៖

  • ញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនច្រើន
  • ញ៉ាំប្រៃពេក
  • កង្វះការហាត់ប្រាណ
  • របបអាហារមិនត្រឹមត្រូវ
  • ញ៉ាំគ្រឿងស្រវឹងច្រើនពេក
  • របៀបរស់នៅបែបស៊ីដេកៗ
  • ស្រ្តេស
  • កង្វះការសម្រាក ឬគេងមិនបានគ្រប់គ្រាន់
  • ហ្សែន

ជំងឺរលាកសន្លាក់ហ្គោដមិនសូវខុសគ្នានឹងជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម គ្រួសក្នុងសម្រងនោម និងជំងឺផ្សេងៗទៀតប៉ុន្មានឡើយ។ រោគសញ្ញាដំបូងរបស់ជំងឺរលាកសន្លាក់ប្រភេទនេះច្រើនតែជាការឈឺចាប់ និងហើមនៅសន្លាក់ម្រាមមេជោះង។ ដូច្នេះបើសិនជាអ្នកមានអាការៈបែបនេះមែន ចូរស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាមទៅ។ 

ទោះបីជាយ៉ាងណាក៏ដោយ រឿងដែលល្អនោះគឺថា មានវិធីច្រើនណាស់ដែលអាចជួយបង្ការកុំឲ្យមានរោគសញ្ញារបស់ជំងឺនេះបានតាមបែបធម្មជាតិ ហើយអ្វីដែលខ្ញុំនឹងលើកមកបង្ហាញនេះ គឺការទទួលទានផ្លែប៉ោម ព្រោះវាក៏អាចជួយបំបាត់រោគសញ្ញាជំងឺនេះបានដែរ។ 

ផ្លែប៉ោមមានសារធាតុ Malic Acid នៅក្នុងសំបករបស់វា។ សារធាតុនេះគឺជាប្រភេទអាស៊ីត ប៉ុន្តែមិនមែនអាស៊ីតទាំងអស់សុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ។ Malic Acid ធ្វើការបានល្អដូចគ្នានឹងទឹកក្រុចឆ្មាដែរ ហើយពេលខ្លះក៏មានប្រយោជន៍ច្រើនជាងផងដែរ ជាពិសេសការកាត់បន្ថយអាការៈឈឺចាប់នៃជំងឺរលាកសន្លាក់ហ្គោដតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែ រាងកាយមនុស្សម្នាក់ៗមិនមានសារធាតុគីមីក្នុងខ្លួនដូចៗគ្នានោះ ដូច្នេះខ្ញុំសូមណែនាំឲ្យបងប្អូនញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែ និងមួយថ្ងៃទៀតផ្លែចេកមួយផ្លែ។ 

ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានផ្លែប៉ោម បងប្អូនអាចញ៉ាំបានច្រើនរបៀប និងទម្រង។ យើងអាចញ៉ាំតែឯង ឬញ៉ាំជាមួយផ្លែឈើ ឬអាហារផ្សេងៗទៀតបាន៕