បើសិនជាអ្នកកំពុងតែមានការឈឺចាប់ក្នុងពេលនោម ឬឈឺជាប់នៅជុំវិញទ្វារមាសនោះ វាគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យកល្អគួរតែទទួលយកការព្យាបាលដើម្បីកុំឲ្យមេរោគបង្កជំងឺនោះអាចរាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។ អាការៈញឹកញាប់បំផុតដែលអាចគិតថាជាការបង្ករោគនៅទ្វារមាសស្រ្តីមានដូចជា៖
រមាស់
ស្រ្តីភាគច្រើនប្រាប់ថាពួកគេមានការរមាស់នៅតំបន់ទ្វារមាស ដែលជាសញ្ញាដំបូងនៃការបង្ករោគនៅទ្វារមាសតែម្តង។ ករណីធ្ងន់ធ្ងរ វាអាចជាការរមាស់ខ្លាំង ហើយមិនអាចគេងយប់បានដោយសារតែត្រូវអេសរមាស់រហូត។ ករណីនេះភាគច្រើនបង្កឡើងដោយការបង្ករោគផ្សិត។
ឈឺពេលនោម
ថ្វីបើមនុស្សភាគច្រើនជឿថា ការឈឺចាប់ក្នុងពេលនោមគឺជាសញ្ញារបស់ការបង្ករោគនៅផ្លូវទឹកម៉ូតក៏ដោយ ក៏ករណីខ្លះ វាអាចជាអាការៈនៃការបង្ករោគនៅទ្វារមាសដែរ។ ដូច្នេះអ្វីដែលសំខាន់នោះ គឺត្រូវពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីល្អជាងគ្រូពេទ្យធម្មតា។
ហូរទឹករំអិលតាមទ្វារមាស
មិនខ្វល់ថាទឹករំអិលនោះពណ៌អី ឬមានក្លិនឬអត់ទេ វានៅតែជាអាការៈរបស់ការបង្ករោគនៅទ្វារមាសទាំងអស់។ ពណ៌របស់ទឹករំអិលចេញពីទ្វារមាសអាចប្រែប្រួលដូចជា ពណ៌ប្រេះ ស លឿង ឬបៃតង ឬអាចទៅជាពណ៌សខាប់ដែរ។ ចំពោះបរិមាណរបស់វាវិញអាស្រ័យទៅតាមដំណាក់កាលនៃវដ្តអ័រម៉ូន និងអាចបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃការបង្ករោគដែរ។
អារម្មណ៍ក្រហាយៗនៅក្នុងទ្វារមាស
មែនហើយ វាក៏អាចជាសញ្ញាដ៏ញឹកញាប់មួយនៃការបង្ករោគនៅទ្វារមាសដែរ ហើយក៏ងាយនឹងបង្កភាពគ្មានផាសុកភាពក្នុងពេលរួមភេទទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ បើសិនជាការបង្ករោគរាលដាលទៅតំបន់អាងត្រគៀក ឬស្បូនវិញ ការឈឺចាប់ក្នុងពោះផ្នែគខាងក្រោម និងទ្វារមាស នឹងមានកាន់តែច្រើន៕