កូឡេស្តេរ៉ុលគឺជាសារធាតុមួយដែលអាចបញ្ជាក់អំពីសុខភាពរបស់មនុស្សយើងបាន។ ដោយយោងទៅតាម American Heart Association កូឡេស្តេរ៉ុលគឺជាសារធាតុខ្លាញ់មួយប្រភេទដែលរាងកាយយើងអាចផលិតបានដោយខ្លួនឯងផង និងយកចេញពីចំណីអាហារផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្លើមមានតួនាទីផលិតកូឡេស្តេរ៉ុលបាន ហើយអាហារដូចជា សាច់សត្វ សាច់មាន់ និងអាហារធ្វើពីទឹកដោះគោសុទ្ធតែផ្តល់ជាកូឡេស្តេរ៉ុលដល់រាងកាយបានទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ថ្លើមនឹងផលិតកូឡេស្តេរ៉ុលកាន់តែច្រើនបើសិនជារបបអាហាររបស់យើងមានសារធាតុខ្លាញ់ Saturated និង Trans Fats ខ្ពស់។ 

កូឡេស្តេរ៉ុលមានពីរប្រភេទគឺ កូឡេស្តេរ៉ុលល្អ HDL និងកូឡេស្តេរ៉ុលអាក្រក់ LDL។ កូឡេស្តេរ៉ុលអាក្រក់នេះហើយជាអ្នកធ្វើឲ្យប្រឈមខ្ពស់នឹងជំងឺលើសសម្ពាធឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ 

តើយើងអាចកាត់បន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់ក្នុងរាងកាយបានយ៉ាងដូចម្តេចទៅ?

បន្ថយការញ៉ាំអាហារសម្បូរខ្លាញ់ Saturated, Trans Fat

មនុសម្នាក់អាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនបានតាមរយៈការកាត់បន្ថយការញ៉ាំអាហារទាំងឡាយនាដែលសម្បូរខ្លាញ់ Saturated, និង Trans Fat។ មានន័យថាអាហារទាំងនោះមានដូចជា សាច់ក្រហមមានខ្លាញ់ បឺ ទឹកដោះគោមានជាតិខ្លាញ់ គួរតែញ៉ាំក្នុងកម្រិតមធ្យមបានហើយ។ ផ្ទុយទៅវិញ អ្នកគួរតែញ៉ាំអាហារណាសម្បូរខ្លាញ់អូមេហ្គាបីវិញដូចជា ត្រីសាលម៉ុង ធូណា ឬសាឌីនជាដើម។ 

ការញ៉ាំសូកូឡានិងតែ

សូកូឡាត្រូវបានគេរកឃើញថា មានអង់ទីអុកស៊ីដង់ច្រើនដែលអាចជំរុញដល់ការផលិតកូឡេស្តេរ៉ុលល្អក្នុងខ្លួនបាន។ តាមការសិក្សារកឃើញថា អ្នកដែលញ៉ាំម្សៅកូកូអា (Cocoa) បានបង្កើនកូឡេស្តេរ៉ុលល្អរហូតដល់ ២៤ភាគរយក្នុងរយៈពេល ១២សប្តាហ៍ ខណៈពេលដែលអ្នកមិនញ៉ាំវា កើនឡើតែ ៥ភាគរយប៉ុណ្ណោះ។ សូកូឡាដែលធ្វើឡើងដោយមិនមានទឹកដោះគោអាចជួយបង្ការការកកកុញប្លាកែត និងកំណកឈាមក្នុងសរសៃឈាមបាន។ ជាមួយគ្នានេះដែរ តែក៏ត្រូវបានគេស្គាល់ថា មានសមត្ថភាពជំរុញដល់ការរំលាយអាហារ និងប្រឆាំងជំងឺមហារីកដែរ។ ការសិក្សាបានបង្ហាញថា តែខ្មៅជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមរហូតដល់ ១០ភាគរយក្នុងរយៈពេល ៣សប្តាហ៍។ អ្នកស្រាវជ្រាវក៏បានសន្និដ្ឋានថា តែប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងទៀត។ 

សម្រកទម្ងន់

ដោយយោងទៅតាមគេហទំព័រ Web MD បានឲ្យដឹងថា ការសម្រកទម្ងន់ ៤,៥គីឡូគ្រាម មានន័យថា អ្នកនឹងអាចបន្ថយកូឡេស្តេរ៉ុលអាក្រក់បាន ៨ភាគរយដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការសិក្សាបញ្ជាក់ថា យកល្អគួរតែសម្រកទម្ងន់ពី ០,៥ ទៅ១គីឡូក្រាមក្នុងរយៈពេលមួយសប្តាហ៍ ក្នុងមធ្យោបាយដែលផ្តល់សុខភាព និងសុវត្ថិភាពគ្រប់រូបភាពទាំងអស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង