ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលកូនក្នុងផ្ទៃអាចតូចជាងទារកដទៃ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកម្តាយទើបមានផ្ទៃពោះដំបូង ហើយកើតជំងឺផ្តាសាយ ក្តៅខ្លួន ឬស្បូនកើតមានបញ្ហា នោះកូនដែលក្នុងផ្ទៃអាចតូចជាងកូនអ្នកដទៃបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- មានពេលខ្លះ លោកប៉ា និងអ្នកម៉ាក់មានរូបរាងតូចល្អិត ក៏កូនក្នុងផ្ទៃអាចឆ្លងតាមដែរ ដោយគេអាចនឹងមានរាងតូចជាងកូនក្មេងដទៃដែលនៅក្នុងពោះម៉ាក់ៗ។
- នៅពេលដែលទងស៊ុកក្នុងផ្ទៃបង្វិលលឿនពេក ក៏អាចធ្វើឲ្យកូនក្នុងផ្ទៃមានលក្ខណៈតូចជាងកូនក្មេងដទៃទៀតដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ហើយពិនិត្យឲ្យបានទៀងពេល ទើបអាចចៀសពីគ្រោះថ្នាក់ផ្សេងទៀតបាន។ នៅពេលដែលអ្នកទៅពិនិត្យតាមការណាត់របស់គ្រូពេទ្យ នោះកូនក្នុងផ្ទៃនឹងអាចមានសុវត្ថិភាព មិនងាយជួបនឹងគ្រោះថ្នាក់អ្វីឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)