ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកងាយប្រទះនឹងបញ្ហាណាស់ ជាហេតុដែលអាចធ្វើឲ្យអ្នកបាត់បង់ទ្រព្យគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៣។
ឆ្នាំឆ្លូវ
ថ្ងៃនេះ យកល្អអ្នកមិនគួរឲ្យអ្នកដទៃខ្ចីប្រាក់ឡើយ ព្រោះគេមិនងាយសងនោះទេ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៨។
ឆ្នាំខាល
ថ្ងៃនេះ អ្នកមិនស័ក្តិសមក្នុងការធ្វើការបណ្តាក់ទុនជាមួយមិត្តភក្តិឡើយ ព្រោះអាចមិនបានសម្រេច។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៦។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែរៀបចំផែនការឲ្យបានល្អ ទើបអាចនាំទ្រព្យចូលមកបាន។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៣។
ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែសុំគំនិតពីមិត្តភក្តិ ទើបអ្នកអាចទទួលបានទ្រព្យចូលឃ្លាំង។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៣។
ឆ្នាំម្សាញ់
ថ្ងៃនេះ លាភអ្នកមិនល្អឡើយ ដោយធ្វើឲ្យអ្នកអាចអស់សង្ឃឹមជាខ្លាំង។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៣។
ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងអាចឆ្លងកាត់រឿងលំបាកខ្លះ ប៉ុន្តែក៏អាចទទួលបានផលដែរ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកគួរតែសុំគំនិតពីអ្នកជំនាញខាងបណ្តាក់ទុន ទើបអ្នកអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ១។
ឆ្នាំវក
ថ្ងៃនេះ នៅពេលដែលអ្នកមិនពឹងលើអ្នកដទៃ នោះអ្នកនឹងអាចចំណេញបានប្រាក់។ ពណ៌សំណាង គឺពណ៌ខ្មៅ។ លេខសំណាង គឺលេខ៥។
ឆ្នាំរកា
ថ្ងៃនេះ អ្នកនឹងមិនអាចទទួលបានទ្រព្យទេ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីពាក្យសម្តី ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការងារអ្នក។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៧។
ឆ្នាំកុរ
ថ្ងៃនេះ លាភអ្នកនឹងប្រែជាល្អបន្តិចវិញហើយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ២៕