ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
បុគ្គលឆ្នាំជូត ក្នុងពេលថ្មីៗនេះ ផ្លូវលាភបើកធំ មុខរបរក៏រីកធំ។ ជាពិសេស ការងារក៏អាចជោគជ័យដែរ។ ដូចនេះ ការក្លាយជាអ្នកមានគឺពិបាកនឹងគេចផុតខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកចាយលុយមិនអស់ទេ។
ឆ្នាំម្សាញ់
បុគ្គលឆ្នាំម្សាញ់ មានផ្កាយសំណាងតាមជិតខ្លួន ដោយធ្វើឲ្យរកលុយមកមិនចេះអស់ទេ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ឱកាសមួយនេះ ទើបអាចចំណេញបានលើសលុបចូលមក ធ្វើឲ្យអ្នកអាចចាយក្នុងរយៈពេលវែង។
ឆ្នាំមមែ
បុគ្គលឆ្នាំមមែ ក្នុងរយៈពេលមួយអាទិត្យនេះ គឺមានទ្រព្យក្រាស់ណាស់អាចមកជិតខ្លួន។ ជាពិសេស អ្នកអាចចំណេញបានប្រាក់ភ្លាមៗតែម្តង។ ដូចនេះ អ្នកគួរតែចេះប្រើប្រាស់ឲ្យបានល្អ ទើបអ្នកអាចប្រើលុយបង្កើតលុយបានកាន់តែច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)