Join with Health.com.kh on Telegram

ជាញឹកញយអាការៈមុនពេលមករដូវតែងបង្កផលប៉ះពាល់ដល់ស្ត្រីសឹងតែរៀងរាល់ខែពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងចំណោមអាការៈទាំងនោះរួមមានវិលមុខ ឆាប់ឆេវឆាវ ឈឺក្បាលឃ្លានខ្លាំង ចុករមួលក្នុងពោះ និងអស់កម្លាំងជាដើម។ អាការៈមុនពេលមករដូវអាចកើតឡើងមុនពេលចាប់ផ្ដើមមករដូវ ហើយក៏បាត់ទៅវិញដោយឯងឯកនៅពេលក្រោយ។ ទោះជាយ៉ាងណាអ្នកអាចសម្រាលអាការៈឈឺចាប់បានឆាប់រហ័សជាងធម្មតាជាមួយរូបមន្តបែបធម្មជាតិចំនួន។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់មុនពេលនិងកំឡុងពេលមករដូវ ៖

១. ស្អំកម្ដៅ

កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! អ្នកអាចប្រើប្រាស់ដបទឹកក្ដៅមកស្អំលើពោះ 
ប៉ុន្តែមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយចៀសវាងការរលាក។ ដូច្នេះគួរប្រើប្រាស់កន្សែងរុំមួយជាន់សិនសឹមដាក់ស្អំ៕

២. ទទួលទានជាតិខ្លាញ់ល្អ

មិនមែនជាតិខ្លាញ់គ្រប់ប្រភេទសុទ្ធអាក្រក់ចំពោះសុខភាពឡើយ ក៏ព្រោះមានជាតិខ្លាញ់មួយចំនួនអាចជួយគ្រប់គ្រងកម្រិតនៃការផលិតអ័រម៉ូនបាន។ ជាតិខ្លាញ់ទាំងនោះរួមមានប្រេងដូង ត្រីសម្បូរខ្លាញ់ និងប្រេងអូលីវជាដើម។ ប្រេងដូងមានប្រសិទ្ធិភាពជួយក្នុងការសម្រកទម្ងន់ ក៏ដូចជាជួយការផលិតអ័រម៉ូន កម្ចាត់បាក់តេរី និងសូម្បីតែកាត់បន្ថយការរលាក។ ដូច្នេះដើម្បីជាការប្រសើរអ្នកអាចបន្ថែមប្រេងដូងចំនួន ៤ ស្លាបព្រាបាយក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានជាតិខ្លាញ់ល្អគ្រប់គ្រាន់។

៣. ទទួលទានបន្លែអោយច្រើនជាងមុន

ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវ អ្នកគួរចាប់ផ្ដើមទទួលទានបន្លែអោយច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលអាចសម្រាលអាការៈចុករមួលក្នុងពោះ។

៤. ទទួលទានផ្លែបឺរ

គ្រាន់តែទទួលទានផ្លែបឺរមួយចំហៀង អាការៈឈឺចាប់ពេលមករដូវនឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម ជាតិខ្លាញ់ល្អ និងម៉ាញ៉េ
ស្យូមដែលជួយគ្រប់គ្រងតុល្យភាពនៃអ័រម៉ូន។

៥. ខ្ញី

បន្លែមើមនេះអាចបំបាត់អាការៈឈឺចាប់ពេលមករដូវបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់
តែចូរ​ហាន់​ខ្ញី​ជាចំណិតតូចៗ រួច​ដាក់​ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែងសម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយទទួលទានអោយទាន់ក្ដៅឧណ្ហៗ។ អ្នក​អាចទទួលទានពី ២ ទៅ​ ៣ដង​ក្នុង​មួយ​ថ្ងៃ​។

៦. ទទួលទានផ្លែចេក

នោះក៏ព្រោះតែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីន B6 ដែលជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវគួរអោយកត់សម្គាល់។