ផ្លែសេរ៊ីជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់និងកំពុងទទួលបានពេញនិយមក្នុងប្រទេស
កម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានផ្លែឈើមួយនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងថាវាអាចផ្ដល់ផលល្អៗគួរអោយភ្ញាក់ផ្អើលចំពោះសុខភាពឡើយ! ថាតើផ្លែសេរ៊ីប្រសើរយ៉ាងណាទៅខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីផលវិជ្ជមាននៃការទទួលទានផ្លែសេរ៊ីក្នុងកម្រិតសមល្មមជាប្រចាំ ៖
១. ទប់ស្កាត់បញ្ហារលាកសន្លាក់
ផ្លែសេរ៊ីមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយទប់ស្កាត់បញ្ហារលាកសន្លាក់។
២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ផ្លែសេរ៊ីជាប្រភពដ៏ប្រសើរនៃវីតាមីន B2 វីតាមីន B3 វីតាមីន B6 វីតាមីន C វីតាមីន K រួមទាំងជាតិកាល់ស្យូម សារធាតុ Folate ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិទង់ដែង និងម៉ង់កាណែសដែលសុទ្ធសឹង
តែជាសមាសធាតុជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។
៣. បង្កើនថាមពល
ផ្លែសេរ៊ីអាចផ្ដល់អោយអ្នកនូវថាមពលបន្ថែមភ្លាមៗតាមបែបធម្មជាតិគួរឲ្យភ្ញាក់ផ្អើល ក៏ព្រោះតែបរិមាណនៃជាតិគ្លុយកូសនិងជាតិស្ករក្នុងផ្លែឈើ fructose ដែលវាមានផ្ទុក។
៤. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្លែសេរ៊ីមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើ ឬអាហារសម្រន់ដ៏សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ លំហូរឈាមអាចស្រូបយកជាតិស្ករបានយឺតៗប៉ុណ្ណោះពីផ្លែសេរ៊ី ដូច្នេះបញ្ហាជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នឹងត្រូវបានទប់ស្កាត់។
៥. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖ ផ្លែសេរ៊ី ក៏មានផ្ទុកនូវសារធាតុ pectin ដែលធ្វើឲ្យវាក្លាយជាផ្លែឈើមានប្រយោជន៍បំផុតជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល។
៦. សុខភាពបេះដូង
ផ្លែសេរ៊ីជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary fiber ដែលល្អបំផុតសម្រាប់ពង្រឹងសុខភាពបេះដូងដោយជាតិសសៃជួយកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៧. ទប់ស្កាត់ជំងឺពុកឆ្អឹង
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុ boron ដែលមានប្រសិទ្ធិភាពរក្សាជាតិកាល់ស្យូមក្នុងរាងកាយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។
៨. បញ្ចុះសម្ពាធឈាម
ផ្លែសេរ៊ី ជាប្រភពដ៏ប្រសើរនៃ quercetin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានវត្តមានក្នុងសំបកផ្លែឈើនេះ។ សារធាតុ quercetin ជួយកាត់បន្ថយសម្ពាធឈាម និងថែមទាំងទប់ស្កាត់ជំងឺមហារីកផងដែរ៕