ចូលអ្នកកុំនិយាយពីរឿងទាំងឡាយខាងក្រោមនេះជាមួយប្តីអ្នក ប្រសិនបើអ្នកនិយាយ វាអាចប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវនិយាយជាមួយគេពីរឿងឡើងឋានៈ ឬសុំចៅហ្វាយនាយឱ្យឡើងប្រាក់ខែទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គេជាខ្លាំង ដោយធ្វើឲ្យគេមានសម្ពាធខ្លាំងណាស់។
- អ្នកមិនត្រូវនិយាយបង្អាប់ម្តាយក្មេកអ្នកនៅចំពោះមុខប្តីអ្នកទេ ព្រោះគេមិនចូលចិត្ត។ ម្យ៉ាងទៀត គេនឹងគិតថា អ្នកមិនចេះគោរពម្តាយរបស់គេ។ ដូចនេះ នៅពេលដែលអ្នកកើតមានជម្លោះជាមួយម្តាយក្មេក ស្វាមីអ្នកនឹងឈរខាងម្តាយគេជាមិនខានឡើយ។
- មិនត្រូវយកស្វាមីរបស់មិត្តភក្តិអ្នកមកប្រៀបជាមួយស្វាមីអ្នកឡើយ។ នៅពេលដែលអ្នកធ្វើបែបនេះ ជាទង្វើដែលមិនគោរពគេនោះទេ ដោយបង្អាប់កិត្តិយសគេជាខ្លាំង។ ដូចនេះ មនោសញ្ចេតនាអ្នកទាំងពីរនឹងងាយកើតមានបញ្ហាខ្លាំងណាស់។
- មិនត្រូវដេញដោសួរពីរឿងលុយរបស់ប្តីអ្នកថាគេចាយលើរឿងអ្វីខ្លះនោះទេ។ បើអ្នកសួរ និងសង្ស័យច្រើន នឹងធ្វើឲ្យគេធុញនឹងអ្នកខ្លាំងណស់។ ដូចនេះ អ្នកគួរតែចៀសពីសំណួរមួយនេះឲ្យឆ្ងាយ។
- ជាពិសេសមិនត្រូវតែងតែសួរប្តីអ្នកថា គេស្រលាញ់ឬមិនស្រលាញ់អ្នក ព្រោះបើគេមិនស្រលាញ់ គេនឹងមិនរៀបការជាមួយអ្នកឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)