នៅពេលដែលកូនតែងតែហៀរទឹកមាត់ អ្នកអាចមើលថែទាំកូនតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនហៀរទឹកមាត់ភ្លាម អ្នកគួរតែប្រើកន្សែងទន់ ឬក្រដាសទន់ ដើម្បីជូតឲ្យកូន ព្រោះបើអ្នកប្រើក្រណាត់ និងក្រដាសគ្រើម វាអាចធ្វើឲ្យប៉ះពាល់ដល់សប្បែករបស់កូនជាខ្លាំង ដោយសារតែស្បែកកូននៅទន់នៅឡើយ។
- ប្រសិនជាទឹកមាត់កូនហៀរប្រឡាក់ខោអាវ ឬទ្រនាប់ករបស់កូន អ្នកគួរតែយកទៅបោកភ្លាម ដោយមិនគួរទុកយូរនោះទេ ព្រោះនៅលើនោះសម្បូរទៅដោយមេរោគជាច្រើន។ បើអ្នកបន្តឲ្យកូនស្លៀកពាក់ខោអាវទាំងនោះមិនដោះចេញ នោះមេរោគនឹងអាចស្ថិតនៅលើពេញខ្លួនរបស់កូនបាន។
- ទោះបីជាកូនគួរឲ្យស្រឡាញ់យ៉ាងណា ក៏អ្នកមិនគួរខ្ទិចថ្ពាល់កូនលេងដែរ ព្រោះវាអាចធ្វើឲ្យកូនហៀរទឹកមាត់ច្រើនក្រោយពេលដែលអ្នកខ្ទិចថ្ពាល់កូនលេងច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)