Join with Health.com.kh on Telegram

ក្នុងនាមជានារីម្នាក់ គួរតែចាំពាក្យទាំងនេះក្នុងចិត្តនៅពេលដែលសម្រេចចិត្តចង់រៀបការ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកគួរតែចាំថា មិនគួររំពឹងលើបុរសមកចិញ្ចឹមអ្នកឡើយក្រោយពេលរៀបការរូច ព្រោះប្រាក់របស់គេមិនដូចជាប្រាក់របស់ខ្លួនរកឡើយ។ បើអ្នកតែងតែសុំលុយគេចាយ នឹងអាចកើតមានបញ្ហាគ្រប់ពេល ដោយធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកជាខ្លាំង។
  2. អ្នកគួរតែចាំថា បុរសដែលកត្តញ្ញូពេក ហើយបុរសដែលមិនកត្តញ្ញូចំពោះឳពុកម្តាយសោះ អ្នកគួរតែឃ្លាតឲ្យឆ្ងាយ ព្រោះមនុស្សប្រុសទាំងពីរប្រភេទនេះ បើអ្នកសម្រេចចិត្តសាងគ្រួសារជាមួយគេ អ្នកនឹងងាយជួបនឹងបញ្ហាជាខ្លាំង។
  3. អ្នកគួរតែកត់ទុកក្នុងចិត្តថា បុរសដែលមានចរិតឆេវឆាវជាងសមត្ថភាពរបស់ខ្លួន គួរតែឃ្លាតឲ្យឆ្ងាយដូចគ្នា ព្រោះមនុស្សប្រុសប្រភេទនេះ នឹងអាចប្រើអំពើហឹង្សាចំពោះអ្នកក្រោយពេលដែលរៀបការរួច។
  4. ក្នុងអាពាហ៍ពិពាហ៍របស់អ្នក បើកើតមានបញ្ហាអ្វីមួយ អ្នកគួរតែនិយាយគ្នាឲ្យបានច្បាស់ ដោយចេះប្រើសតិ មិនគួរប្រើអារម្មណ៍មកដោះស្រាយនោះទេ។
  5. ក្នុងផ្លូវអាពាហ៍ពិពាហ៍ អ្នកគួរតែមានចំហរបស់ខ្លួន ទើបអ្នកមិនត្រូវបានស្វាមីជាន់ដល់បាត ហើយមិនដឹងខ្លួន។
  6. នៅពេលដែលអ្នករកគូស្រករ អ្នកមិនគួរមើលតែរូបរាងនោះទេ អ្នកគួរតែមើលទៅលើចរិត និងសមត្ថភាពរបស់គេ ទើបអ្នកមិនរៀបការខុសមនុស្ស ហើយស្តាយក្រោយអស់មួយជីវិត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)