តាមការសិក្សាថ្មីមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Nutrition and Metabolic Insights បានឲ្យដឹងថា មនុស្សធំដែលធាត់ជ្រុលញ៉ាំផ្លែស្វាយទៀងទាត់ប្រហែលជាអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមបាន ហើយក៏មិនមានផលអវិជ្ជមានចំពោះទម្ងន់រាងកាយគេដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្រាវជ្រាវរកឃើញថា សារធាតុជីវសាស្រ្តដ៏សកម្មជាច្រើនរួមទាំង Mangiferin ដែលជាអង់ទីអុកស៊ីដងក្នុងផ្លែស្វាយដើរតួនាទីដ៏មានប្រយោជន៍មួយចំពោះជាតិស្ករក្នុងឈាម។ ជាតិសរសៃរបស់វាក៏ជួយបន្ថយការបឺតស្រូបជាតិស្ករចូលទៅក្នុងចរន្តឈាមដែរ។
ក្នុងពេលធ្វើការសិក្សា អ្នកចូលរួមទាំងអស់តម្រូវឲ្យញ៉ាំផ្លែស្វាយក្រៀមចំនួន ១០ក្រាម ដែលស្មើរនឹងផ្លែស្វាយស្រស់ប្រហែល ១០០ក្រាម។ ជាលទ្ធផលគេរកឃើញថា ជាតិស្ករក្នុងឈាមរបស់មនុស្សធាត់ជ្រុលទាំងនេះថយចុះបានយ៉ាងល្អ។
ថ្វីបើការសិក្សានេះគឺជាលើកដំបូងក៏ដោយ ក៏មិនមានហេតុផលណាមួយដែលអ្នកមិនត្រូវញ៉ាំផ្លែស្វាយដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យផងដែរចំពោះពេលវេលា និងចំនួនច្រើនប៉ុណ្ណាដែលអ្នកគួរញ៉ាំផ្លែស្វាយ៕