សម្រាប់ស្រ្តី ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលត្រូវបានគេរកឃើញញឹកញាប់ជាងគេបំផុត។ អ្នកជំនាញនិយាយថា ក្នុងចំណោមស្រ្តី ៨នាក់ មានម្នាក់ហើយដែលរកឃើញជំងឺនេះក្នុងជីវិត។ ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលគេដឹងថានឹងធ្វើឲ្យស្រ្តីប្រឈមខ្លាំងនឹងជំងឺំហារីកសុដន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នកដឹងខ្លួនថាមានទម្លាប់ណាមួយ ឬច្រើនហើយ វាគួរតែដល់ពេលបញ្ឈប់វាហើយ។ 

ជក់បារី

ចូរកុំគិតថា ការជក់បារីគ្រាន់តែធ្វើឲ្យប្រឈមខ្លាំងនឹងមហារីកសួតអី។ អ្នកជំនាញនិយាយថា ទម្លាប់ដ៏អាក្រក់មួយនេះមានទំនាក់ទំនងនឹងមហារីកសុដន់ច្រើនបំផុត ជាពិសេសយុវតី និងស្រ្តីត្រៀមរ៉ាំងរដូវតែម្តង។ ការសិក្សាបង្ហាញថា ស្រ្តីដែលស្ថិតក្នុងដំណាក់កាលរ៉ាំងរដូវក៏ប្រឈមខ្ពស់នឹងការកើតជំងឺមហារីកសុដន់ដែរបើសិនជាពួកគេជក់បារី។ 

ស្រូបផ្សែងបារីពីគេ

ការរស់នៅជាមួយអ្នកដែលជក់បារីក៏ប្រឈមខ្លាំងនឹងជំងឺបណ្តាលឲ្យឆាប់ស្លាប់ដែរ ព្រោះថាអ្នកស្រូបផ្សែងបារីពីគេ នឹងមានសុខភាពមិនល្អដូចគ្នានឹងអ្នកជក់បារីផ្ទាល់អញ្ជឹង។ 

ញ៉ាំគ្រឿងស្រវឹងច្រើនៗ

យោងទៅតាមការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងច្រើនពេកពិតជាមានទំនាក់ទំនងនឹងការកើតជំងឺមហារីកសុដន់ដែរ។ បើសិនជាអ្នកមិនអាចឈប់តែម្តងទេនោះ ចូរកាត់បន្ថយវាមកត្រឹមតែញ៉ាំម្តងក្នុងមួយថ្ងៃបានហើយ ព្រោះវាក៏ជាធ្វើឲ្យមានសុខភាពល្អដែរ។ 

មិនហាត់ប្រាណ

ការរស់នៅបែបស៊ីដេកៗអាចប្រឈមកាន់តែខ្លាំងនឹងបញ្ហាសុខភាពជាច្រើនប្រភេទ ហើយក្នុងនោះក៏មានជំងឺមហារីកសុដន់ដែរ។ ដើម្បីកាត់បន្ថយឱកាសកើតជំងឺទាំងនេះ អ្នកគួរតែហាត់ប្រាណក្នុងកម្រិតមធ្យមទៅខ្លាំងក្លាចំនួន ៤ ទៅ៧ម៉ោងក្នុងមួយសប្តាហ៍ ដោយមួយថ្ងៃចាប់ពី ៣០នាទី ទៅ១ម៉ោង។ 

ធាត់ជ្រុល

គេនិយាយថា ស្រ្តីដែលធាត់គឺប្រឈមខ្លាំងនឹងជំងឺមហារីកសុដន់ជាងស្រ្តីដែលមានទម្ងន់ស្តង់ដា។

ក្រចូលគេងពេក

ការធ្វើការងារដល់យប់ជ្រៅអាចរំខានដល់ចង្វាក់នៃការគេងរបស់អ្នក ហើយវាក៏មិនត្រឹមតែធ្វើឲ្យមានអារម្មណ៍អស់កម្លាំង និងងងុយគេងទេ តែក៏ងាយនឹងកើតជំងឺមហារីកសុដន់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គេនិយាយថា រឿងនេះដោយសារតែការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យកាត់បន្ថយការផលិតសារធាតុ Melatonin ដែលជាអ័រម៉ូនគេង។ ការសិក្សាបង្ហាញថា ស្រ្តីដែលមានជំងឺមហារីកសុដន់គឺមានអ័រម៉ូនមួយនេះតិច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង