ការឈឺក្បាលបែបប្រកាំង មិនដូចគ្នានឹងការឈឺក្បាលដទៃឡើយ គឺវាកើតឡើងតែមួយចំហៀងក្បាលប៉ុណ្ណោះ។ អ្នកដែលមានអាការៈឈឺក្បាលបែបប្រកាំងនេះច្រើនតែប្រាប់ថាមានអាការៈបន្ថែមជា ចង្អោ វិលមុខ ខ្លាចពន្លឺ សម្លេង និងក្លិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺក្បាលបែបប្រកាំងអាចមានលក្ខណៈធ្ងន់ធ្ងរក្នុងការទទួលយកណាស់។ ថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជា អាចជួយបន្ថយការឈឺចាប់បានតិចតួចដែរ។ យ៉ាងណាមិញ វាមិនអាចធ្វើអ្វីបានឡើយចំពោះករណីឈឺក្បាលខ្លាំង លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំនូវតែមួយចំនួនដែលត្រូវបានគេរកឃើញថា អាចសម្រួលដល់ការឈឺក្បាលបែបប្រកាំងបាន៖
តែខ្ញី
គ្រប់គ្នាដឹងហើយថា តែខ្ញីគឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់បំបាត់បញ្ហាមិនស្រួលក្នុងក្រពះ និងការច្រាលអាស៊ីតក្រពះ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានរកឃើញថា តែខ្ញីមានប្រសិទ្ធភាពល្អបំផុតក្នុងការទប់ស្កាត់ភាពរលាក។ ដូច្នេះហើយ វាក៏ល្អបំផុតក្នុងការបំបាត់អាការៈឈឺក្បាលបែបប្រកាំងដូចជា ចង្អោ និងវិលមុខផងដែរ។
តែជីអង្កាម
មនុស្សមួយចំនួនចូលចិត្តប្រើតែខ្ញីដើម្បីសម្រួលដល់ការមិនរំលាយអាហារ ខណៈពេលដែលជ្រើសរើសការញ៉ាំតែជីអង្កាមជាលក្ខណៈផ្ទាល់ខ្លួនវិញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកចូលចិត្តតែជីអង្កាមក្រោយពីញ៉ាំអាហារហិរ ឬខ្លាញ់ច្រើន អ្នកនឹងរីករាយវាកាន់តែខ្លាំងនៅពេលប្រើដើម្បីសម្រួលដល់ការឈឺក្បាលបែបប្រកាំង។
តែបៃតង
ករណីដែលអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើតែខាងលើញ៉ាំនៅផ្ទះដោយខ្លួនឯងទេ អ្នកអាចទៅផ្សាទំនើបរកមើលតែបៃតងជាថង់តូចៗមកឆុងនឹងទឹកក្តៅញ៉ាំក៏បានដែរ ព្រោះវាមិនត្រូវការពេលវេលាធ្វើច្រើនឡើយ ប៉ុន្តែមានប្រសិទ្ធភាពដូចគ្នាក្នុងការសម្រួលអាការៈឈឺក្បាលបែបប្រកាំង៕