ភាពជាំស្បែកកើតឡើងជាពិសេសនៅពេលសរសៃឈាមតូចៗក្រោមស្បែកមានការដាច់ដោច ឬមានរបួស។ កាលណាឈាមជ្រាបចេញពីសរសៃឈាមមកហូរនៅក្រោមស្បែក នោះវានឹងបណ្តាលឲ្យចេញជាស្នាមជាំតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដែលងាយនឹងមានស្នាមជាំ ប្រហែលជាបង្កឡើងដោយ៖
- កត្តាភេទ និងអាយុដែលពាក់ព័ន្ធ
- ថ្នាំអាស្ពីរីន និងការប្រើថ្នាំផ្សេងៗទៀតដែលប៉ះពាល់ដល់ការកកឈាម
- កំពុងតែប្រើថ្នាំប្រភេទ Corticosteroids
- ថ្នាំបំប៉ន
ពេលខ្លះ ការដែលងាយនឹងជាំស្បែកអាចជាសញ្ញាបញ្ជាក់អំពីការកកឈាមធ្ងន់ធ្ងរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ អ្នកគួរតែប្រញ៉ាប់ទៅជួបពេទ្យបើសិនជាការជាំស្បែកនេះឧស្សាហ៍កើតឡើង ឬកើតឡើងភ្លាមៗ ឬកើតឡើងជាលក្ខណៈគ្រួសារ៕