ករណីជំងឺដំបៅក្រពះភាគច្រើននឹងជាវិញដោយខ្លួនឯង ហើយក៏មិនមានបង្កជាផលវិបាកអ្វីដែរ។ បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថា មានជំងឺដំបៅក្រពះហើយ យកល្អគួរតែចៀសវាងអាហារមួយចំនួនដែលទៅបន្ថយដំណើរការណ៍នៃការជាសះរបស់ដំបៅនោះ និងធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីអាហារមួយចំនួនដែលអ្នកជំងឺដំបៅក្រពះគ្រប់រូបគួរតែចៀសវាងបើសិនជាចង់ឆាប់ជាពីជំងឺនេះ៖
អាហារខ្លាញ់
រាល់អាហារគ្រប់យ៉ាងដែលមានខ្លាញ់រលើបៗច្រើន គឺជារឿងដែលអ្នកគួរតែចៀសវាងជាងដាច់ខាត។ ការញ៉ាំអាហារខ្លាញ់ដូចជា សាច់ជ្រូកជាប់ខ្លាញ់ ដំឡូងចំណិតចៀន ភីហ្សា និងសាច់មាន់បំពងខ្លាញ់ សុទ្ធតែជាដើមហេតុនាំឲ្យក្រពះផលិតអាស៊ីតកាន់តែច្រើន ហើយក៏អាចនាំឲ្យដំបៅក្រពះធ្វើទុក្ខកាន់តែខ្លាំងថែមទៀត។ នៅពេលមានដំបៅក្រពះ យកល្អគួរតែជ្រើសរើសការចម្អិនអាហារណាដែលមិនត្រូវការប្រើប្រេង ឬខ្លាញ់ដូចជា ការស្ងោ ចំហុយ ឬអាំងវិញ។
អាហារហិរ
កាលពីមុន គ្រូពេទ្យជឿថា ការញ៉ាំអាហារហិរអាចបណ្តាលឲ្យកើតដំបៅក្រពះដោយសារតែវាអាចបង្កការរលាកដល់ភ្នាសរបស់ក្រពះបាន។ យ៉ាងណាមិញ តាមការស្រាវជ្រាវ វាមិនពិតនោះទេ។ ប៉ុន្តែអ្នកក៏គួរតែចៀសវាងអាហារនេះដែរបើសិនជាកំពុងតែមានដំបៅក្នុងក្រពះហើយ ព្រោះវាជាដើមហេតុនាំឲ្យអាការៈជំងឺនេះកាន់តែធ្ងន់ធ្ងរ ហើយក៏ពន្យាពេលដល់ការជារបួសថែមទៀត។
ផ្លែឈើជូរៗ
គ្រប់គ្នាដឹងហើយថា ផ្លែឈើជូរៗល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺផ្តាសាយ និងជំងឺផ្សេងៗទៀត ដោយសារតែវាផ្ទុកទៅដោយវីតាមីន C ដែលល្អសម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ជាអកុសល អ្នកគួរតែតមផ្លែឈើនេះសិនបើសិនជាកំពុងតែមានជំងឺដំបៅក្រពះហើយ ព្រោះវាអាចបង្កជាបញ្ហាកាន់តែច្រើនដល់ការរំលាយអាហារបាន។
ប៉េងប៉ោះ
វាមិនខុសគ្នានឹងផ្លែឈើជូរៗទេ គឺប៉េងប៉ោះសម្បូរទៅដោយវីតាមីន C។ ដូចគ្នានេះដែរ វាក៏មិនល្អសម្រាប់ដំបៅក្រពះថែមទៀតផង។
កាហ្វេ
ជំងឺដំបៅក្រពះ និងកាហ្វេមិនអាចនៅជាមួយគ្នាបានឡើយ ជាពិសេសពេលញ៉ាំកាហ្វេក្នុងពេលគ្មានអ្វីសោះក្នុងពោះនៅព្រឹកឡើង។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែចៀសវាងការញ៉ាំកាហ្វេមួយរយៈសិន។ បើសិនជាអ្នកចង់ញ៉ាំខ្លាំង អាចជ្រើសរើសការញ៉ាំតែខ្ញីបាន ព្រោះវាមានប្រយោជន៍ក្នុងការជំរុញដល់ដំបៅក្រពះជាកាន់តែលឿន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រឿងស្រវឹង
គ្រឿងស្រវឹងមួយនេះគឺជាដើមហេតុដ៏ធំមួយនៃជំងឺដំបៅក្រពះផង ដូច្នេះវាក៏ត្រូវតែចៀសវាងដែរនៅពេលកំពុងតែរងចាំឲ្យក្រពះឆាប់ជាវិញ៕