ខណៈពេលដែលមូលហេតុពិតប្រាកដនៃការចាញ់កូនមិនទាន់មានការយល់ដឹងពេញលេញនោះ វាក៏អាចបង្កឡើងដោយកត្តារួមផ្សំច្រើនដែរដូចជា បម្រែបម្រួលអ័រម៉ូន ហ្សែន សុខភាពទូទៅ កត្តាផ្លូវចិត្ត និងវប្បធម៌សង្គម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាមួយគ្នានេះដែរ ការកើនឡើងនៃអ័រម៉ូនក្នុងពេលមានផ្ទៃពោះ HCG ក្នុងត្រីមាស់ដំបូង និងឡើងខ្ពស់នៃអ័រម៉ូន អេស្ត្រូជែន សុទ្ធតែជាដើមហេតុនាំឲ្យចង្អោ និងក្អួតបានទាំងអស់។
ភាពធ្ងន់ធ្ងរ និងរយៈពេលនៃការមានរោគសញ្ញាចេញកូនគឺមិនទៀងទាត់ឡើយ ដែលតិចតួចមិនបាច់ត្រុវការព្យាបាលអ្វីទេ តែធ្ងន់ធ្ងរអាចឈានដល់ការប្រើថ្នាំ និងបញ្ចូលសេរ៉ូម និងសម្រាកពេទ្យទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អាការៈចាញ់កូនអាចនាំឲ្យម្តាយស្រកទម្ងន់បាន ប៉ុន្តែវាមិននាំឲ្យកូនលូតលាស់យឺត និងតូចជាងក្មេងដទៃឡើយ។
វិធីសាស្រ្តក្នុងការទប់ស្កាត់ ឬបង្ការការចាញ់កូនមានដូចជា៖
- ចូរប្រាកដថាអ្នកបានញ៉ាំទឹកគ្រប់គ្រាន់ តាមរយៈការញ៉ាំតិចៗ ឬ ៣០មីលីលីត្រជារៀងរាល់ម៉ោង ឬញ៉ាំជាតិទឹកដែលមានអេឡិចត្រូលីត្រនៅចន្លោះពេលញ៉ាំអាហារម្តងៗ។
- ចៀសវាងការគេងផ្ងាក្រោយពីញ៉ាំអាហាររួច និងគេងខ្នើយខ្ពស់។
- កាត់បន្ថយស្ថានភាពដែលនាំឲ្យចង្អោ ដូចជា លុបបំបាត់ប្រភពដែលនាំឲ្យមានក្លិនមិនល្អ ឬមិនចូលចិត្ត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ញ៉ាំក្រៀមតិចៗ ឬអាហារដែលស្រួលរំលាយ ដូចជាបបរ ឬស៊ុតស្ងោ ឬជាតិទឹកដូចជា ទឹកផ្លែឈើ ឬទឹកដោះគោ៕