ការសម្រាលកូនដោយវះកាត់ គឺជាការវះបើកជញ្ជាំងពោះ និងស្បូនខាងមុខរបស់ស្រ្តីជាម្តាយ។ ការវះកាត់នេះច្រើនតែអាចធ្វើបានដោយការដាក់ថ្នាំស្ពឹកនៅចង្កេះដើម្បីឲ្យរាងកាយមួយកំណាត់ចុះក្រោមស្ពឹក និងលែងឈឺ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាជាត្រូវការពេលពី ៣០ ទៅ៤៥នាទី។
ស្ថិតក្នុងករណីបន្ទាន់ វាប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីពិភាក្សាទៅលើជម្រើសនៃការសម្រាលកូនដោយការវះកាត់នោះទេ។ បើសិនជាការសម្រាលកូនដោយធម្មជាតិអាចប្រឈមមុខនឹងបញ្ហាសុខភាពម្តាយ ឬកូនខ្លាំង នោះគ្រូពេទ្យនឹងប្តូរមកសម្រាលដោយវះកាត់វិញទើបជាជម្រើសដ៏មានសុវត្ថិភាពបំផុត។
ចំពោះហេតុផលដែលត្រូវការសម្រាលកូនដោយវះកាត់ជាបន្ទាន់បែបនេះមានដូចជា៖
- កូនមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយការសម្រាលកូនដោយធម្មជាតិត្រូវការពេលយូរ និងកូនប្រឈមមុខនឹងបញ្ហាសុខភាពខ្លាំង
- ការសម្រាលកូនមិនវិវឌ្ឈន៍ទៅមុខទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ហើយកូនមិនអាចកើតចេញរួចទៀត
- ការសម្រាលកូនដែលត្រូវការបង្ខំដោយសារហេតុផលជំងឺ
- ម្តាយធ្លាក់ឈាមច្រើនក្នុងពេលសម្រាល
ករណីបន្ទាន់ខ្លះ ទារកប្រហែលជាត្រូវសម្រាលឲ្យលឿនងបំផុតស្ទើរតែកន្លះម៉ោងប៉ុណ្ណោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីបែបនេះ ការសម្រាលដោយវះកាត់អាចជាមធ្យោបាយដ៏មានសុវត្ថិភាពបំផុតដើម្បីការពារទាំងម្តាយ និងកូន៕