ការរីកធំរបស់ក្រពេញប្រូស្តាតច្រើនតែកើតមានជាញឹកញាប់លើបុរសវ័យចំណាស់។ បើសិនជាមិនមានការព្យាបាលទេ ការរីកធំមួយនេះអាចបណ្តាលឲ្យស្ទះដល់លំហូរទឹកនោមរបស់ប្លោកនោម និងបង្កជាការបង្ករោគ និងបញ្ហានៅផ្លូវទឹកម៉ូត្រទាំងមូលបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញភាពធ្ងន់ធ្ងរនៃរោគសញ្ញាជំងឺក្រពេញប្រូស្តាតរីកធំនេះមានភាពប្រែប្រួលដែរ ប៉ុន្តែអាការៈរបស់វាច្រើនតែធ្ងន់ធ្ងរបន្តិចម្តងៗ។ អាការៈញឹកញាប់នៃការរីកធំរបស់ក្រពេញប្រូស្តាតមានដូចជា៖ 

  • ឧស្សាហ៍នោម ឬត្រូវការនោមភ្លាមៗ
  • ត្រូវការនោមញឹក ជាពិសេសនៅពេលយប់
  • ពិបាកចាប់ផ្តើមនោម
  • លំហូរទឹកនោមខ្សោយ 
  • នោមចេះតែមិនអស់
  • ត្រូវការប្រឹងក្នុងពេលនោមម្តងៗ
  • មិនអាចនោមឲ្យអស់ពីប្លោកនោម

អាការៈដែលមិនសូវកើតមាន មានដូចជា៖ 

  • ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
  • មិនអាចនោមកើត
  • ឈាមក្នុងទឹកនោម

ទំហំរបស់ក្រពេញប្រូស្តាតមិនមែនសំខាន់ថាជាហេតុនាំឲ្យអាការៈវាកាន់តែធ្ងន់ធ្ងរនោះទេ។ បុរសខ្លះដែលមានក្រពេញប្រូស្តាតរីកធំតែបន្តិចក៏អាចមានរោគសញ្ញាច្រើនដែរ ខណៈពេលដែលក្រពេញប្រូស្តាតរីកធំបែរជាមានអាការៈតិចតួចទៅវិញ។ 

បើសិនជាអ្នកមានបញ្ហាផ្លូវទឹកម៉ូត្រ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ។ ទោះបីជាអ្នកមិនយល់ថាមានអ្វីរំខានក៏ដោយ យកល្អគួរតែស្វែងរកមូលហេតុរបស់វាផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការដែលមិនបានព្យាបាល វាអាចបណ្តាលឲ្យស្ទះដល់លំហូរទឹកនោមបាន។ បើសិនជាអ្នកមិនអាចនោមចេញសោះ ចូរស្វែងរកការព្យាបាលភ្លាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង