វត្តមានអង់ស៊ីមថ្លើម ឬជាតិពុលក្នុងថ្លើមឡើងខ្ពស់ គឺជាសញ្ញាបញ្ជាក់ថា កោសិកាថ្លើម ឬជាលិកាថ្លើមរងការរលាយ ឬខូចខាតហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចបង្កឡើងដោយមូលហេតុខុសៗគ្នាច្រើនណាស់។ កោសិកា ឬជាលិកាថ្លើមដែលខូចខាត ឬរលាកងាយនឹងបញ្ចេញសារធាតុគីមីរបស់វាមកក្រៅណាស់ដូចជា អង់ហ្ស៊ីមថ្លើមតែម្តង ចូលទៅក្នុងចរន្តឈាម ដែលយើងអាចមើលដឹងតាមរយៈការធ្វើតេស្តឈាម។ នៅពេលរកឃើញបែបនេះ គ្រូពេទ្យច្រើនតែស្នើសុំរកមើលមូលហេតុរបស់វា។ យ៉ាងណាមិញ មូលហេតុរបស់វាអាចមានដូចខាងក្រោមនេះ៖

កំពុងតែលេបថ្នាំ

មនុស្សគ្រប់គ្នាដឹងហើយថា របស់សំខាន់ជាងគេដែលថ្លើមត្រូវការបន្សាបនោះគឺថ្នាំតែម្តង។ ហេតុដូច្នេះហើយ ការលេបថ្នាំធម្មតាៗមួយចំនួន ក៏អាចធ្វើឲ្យអង់ស៊ីមថ្លើមនេះឡើងខ្ពស់បានដែរ។ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់ធម្មតាៗគឺជាដើមហេតុដ៏ចំបងបំផុតដែលនាំឲ្យអង់ស៊ីមថ្លើមឡើងខ្ពស់ ជាពិសេសថ្នាំប៉ារ៉ាសេតាម៉ុលតែម្តង។ 

ការញ៉ាំគ្រឿងស្រវឹងច្រើនៗ

គ្រឿងស្រវឹងគឺជាហេតុផលដ៏ច្បាស់លាស់មួយដែលនាំឲ្យថ្លើមរងការខូចខាត។ ហើយអ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗក៏មិនបាច់ឆ្ងល់ថាហេតុអ្វីបានជាជាតិពុលក្នុងថ្លើមឡើងខ្ពស់ដែរ។ អ្នកដែលប្រមឹកនឹងគ្រឿងស្រវឹង គឺប្រឈមខ្ពស់នឹងជំងឺខ្លាញ់រុំថ្លើម ក្រិនថ្លើម រលាកថ្លើម និងមហារីកថ្លើម។ 

ជំងឺរលាកថ្លើមប្រភេទ A, B និង C

និយាយដល់ជំងឺរលាកថ្លើម គឺអាចធ្វើឲ្យជាតិពុលក្នុងថ្លើមឡើងខ្ពស់បានទាំងអស់។ ជំងឺរលាកថ្លើម A, B, និង C សុទ្ធតែបង្កឡើងដោយវីរុសខុសៗគ្នា ហើយក៏បង្កជាផលវិបាកធ្ងន់ធ្ងរមួយចំនួនដែរ បើសិនជាមិនមានការគ្រប់គ្រង និងព្យាបាលឲ្យមានប្រសិទ្ធភាពទេ។ ជំងឺក្រិនថ្លើម ខ្សោយថ្លើម និងមហារីកថ្លើម សុទ្ធតែជាផលវិបាករបស់ជំងឺរលាកថ្លើមខាងលើ។ 

កំពុងតែធាត់ជ្រុល

វាគឺជាចំណេះដឹងទូទៅមួយដែលនិយាយថា បេះដូងនិងប្រព័ន្ធបេះដូងសរសៃឈាមទាំងមូលនឹងស្ថិតនៅក្នុងភាពគ្រោះថ្នាក់បើសិនជាអ្នកកំពុងតែធាត់ជ្រុលហើយ។ រឿងនេះមិនទាន់មានមនុស្សច្រើនដឹងនៅឡើយទេ ប៉ុន្តែវាជាការពិត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការធាត់ជ្រុល អាចប្រឈមកាន់តែខ្លាំងនឹងបញ្ហាធ្ងន់ធ្ងរដែលទាក់ទងនឹងថ្លើម និងការលើសជាតិពុលក្នុងថ្លើមថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង