ការមករដូវច្រើនៗអាចនឹងស៊ីពេល ថាមពល និងលុយកាកក៏ច្រើនដែរ ដោយសារតែវាត្រូវការផ្លាស់ប្តូរសម្លីអនាម័យជារៀងរាល់ម៉ោង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ជារឿងដែលអាចនាំឲ្យកង្វះគ្រាប់ឈាមក្រហមដោយសារតែមិនមានជាតិដែលគ្រប់គ្រាន់ដែរ។ អាការៈជំងឺនេះមានដូចជា អស់កម្លាំង ខ្សោយ ពិបាកដកដង្ហើម និងញ័រទ្រូង។ មានហេតុផលខុសៗគ្នាច្រើនណាស់នៃការមករដូវច្រើនៗដូចជា៖

  • ការមករដូវដែលចាប់ផ្តើមថ្មីៗ
  • ជិតរាំងរដូវ
  • មានដុំសាច់ក្នុងស្បូន
  • មានដុំប៉ូលីពក្នុងស្បូន
  • ជំងឺរលាកក្នុងអាងត្រគាក
  • ជំងឺមហារីកដែលប៉ះពាល់ទៅលើប្រព័ន្ធប្រដាប់បន្តពូជ
  • កំពុងតែលេបថ្នាំ

យ៉ាងណាមិញ មានមធ្យោបាយធម្មជាតិច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយលើការមករដូវច្រើនៗបែបនេះដូចជា៖

បញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារ

ការធ្លាក់ឈាមរដូវច្រើនពិតជានាំឲ្យកង្វះក្រាប់ឈាម ដូច្នេះដើម្បីបង្កើតគ្រាប់ឈាមកាន់តែច្រើនវិញ គឺបញ្ចូលជាតិដែកក្នុងខ្លួនតាមរយៈការញ៉ាំអាហារសម្បូរជាតិដែក។ ប្រភពដ៏ល្អនោះមានដូចជា សាច់ក្រហម សាច់គ្រឿងក្នុង សាច់មាន់ ស្ពៃស្ពីណាច ប្រូខូលី និងគ្រាប់ធញ្ញជាតិជាដើម។ 

ញ៉ាំអាហារសម្បូរវីតាមីន C ជាទៀងទាត់

វាគឺជាចំណេះដឹងទូទៅមួយដែលអ្នកត្រូវការវីតាមីន C កាន់តែច្រើនដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ តើអ្នកមានដឹងទេថា អ្នកក៏ត្រូវការជីវជាតិមួយនេះដែរបើសិនជាកំពុងតែមករដូវច្រើនៗ។ ហេតុផលនៅពីក្រោយរឿងនេះមានពីរយ៉ាង។ ទី១ ជួយបន្ថយការធ្លាក់ឈាម។ ទី២ ចូលរួមដល់ការបឺតស្រូបជាតិដែក។ ប្រភពវីតាមីន C ដ៏ល្អមានដូចជា ផ្លែឈើជូរៗ ម្ទេសប្លោក ដំឡូងជ្វាជាដើម។ 

ញ៉ាំទឹកឲ្យបានច្រើន

យកល្អគួរតែប្រាកដថា អ្នកបានញ៉ាំទឹកច្រើនៗក្នុងមួយថ្ងៃបើសិនជាកំពុងតែមករដូវច្រើនៗស្រាប់ ដើម្បីការពារការខ្សោះជាតិទឹក។ វាក៏ជារឿងដែលជួយរក្សាចំណុះឈាមឲ្យនោះធម្មតាផងដែរ។ អ្នកជំនាញនិយាយថា អ្នកគួរតែញ៉ាំទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃដើម្បីផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ។ កាលណាមករដូវច្រើនៗ វាក៏ធ្វើឲ្យរាងកាយបាត់បង់អេឡិចត្រូលីត្រច្រើនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការកង្វះអេឡិចត្រូលីត្រអាចបង្កជាអាការៈ អស់កម្លាំង ខ្សោយ ញ័រដើមទ្រូង ចង្អោ និងរឹងសាច់ដុំជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង