តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាក្លិនមាត់អ្នកអាក្រក់ក្រោយពីគេងលក់ពេញមួយយប់ដែរទេ? មែនហើយ ការដែលឆ្លងកាន់រយៈពេល ៨ម៉ោងដោយមិនបានដុះធ្មេញសោះ ពិតជាពិបាកនឹងធ្វើឲ្យមាត់មានក្លិនល្អណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាម Sally J. Cram, DDS អ្នកផ្តល់ព្រឹកក្សាខាងសុខភាពមាត់ធ្មេញរបស់ American Dental Association និងជាអ្នកជំនាញខាងជំងឺរលាកអញ្ចាញធ្មេញក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី និយាយថា មនុស្សគ្រប់គ្នាសុទ្ធតែអាការៈក្លិនមាត់មិនល្អនៅពេលព្រឹក។ ហេតុផលនោះគឺថា នៅពេលគេង មាត់គឺស្ងួត ហើយនៅពេលមាត់ស្ងួត វានឹងអំណោយផលដល់បាក់តេរីផលិតក្លិនកាន់តែអាក្រក់។ 

បើសិនជាអ្នកដកដង្ហើមតាមមាត់ ឬគេងស្រមុកនៅពេលយប់ នោះអ្នកទំនងជាមានក្លិនមាត់អាក្រក់នៅពេលព្រឹកឡើយជាងអ្នកដែលគេងមិនស្រមុក។ ស្ថិតក្នុងស្ថានភាពទាំងពីរនេះ មាត់សុទ្ធតែងាយនឹងស្ងួតបានទាមងអស់ ហេតុដូច្នេះហើយបាក់តេរីនឹងស្រួលលូតលាស់។ 

ថ្នាំមួយចំនួនអាចធ្វើឲ្យស្ងួតមាត់ដែរនៅពេលយប់ ដូច្នេះក្លិនមាត់នឹងកាន់តែធំក្លិនអាក្រក់ថែមទៀត។ សម្រាប់អ្នកដែលប្រើប្រាស់ថ្នាំជាញឹកញាប់ ជាពិសេសមនុស្សចាស់តែម្តង គឺងាយនឹងមានក្លិនមាត់អាក្រក់នៅពេលព្រឹកណាស់។ 

ប្រតិកម្មអាឡែហ្ស៊ីក៏នាំឲ្យមានក្លិនមាត់អាក្រក់ដែរ។ ទឹកសម្បោដែលហូរនៅផ្នែកខាងក្រោយនៃបំពង់ករ គឺងាយនឹងក្លាយជាអាហារដ៏ឆ្ងាញ់សម្រាប់បាក់តេរីណាស់។ បើសិនជាការហូរទឹកសម្បោរនៅបំពង់ករទៅជាមានការបង្ករោគ នោះវាពិតជាងាយធ្វើឲ្យបាក់តេរីបង្កជាក្លិនមាត់ដ៏អាក្រក់ណាស់។ 

ជាមួយគ្នានេះដែរ អ្នកជក់បារីក៏ប្រហែលជាមានក្លិនមាត់អាក្រក់នៅពេលព្រឹកណាស់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការជក់បារីមិនគ្រាន់តែធ្វើឲ្យហូរទឹកមាត់ច្រើន ប៉ុន្តែវាក៏បង្កើនសីតុណ្ហភាពក្នុងមាត់ដែរ។ ករណីបែបនេះគឺងាយនឹងជំរុញដល់បាក់តេរីដែលរស់នៅក្នុងមាត់បង្កជាក្លិនមាត់ណាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង