ប្រសិនជាអ្នកចូលចិត្តពិសារសណ្តែកខៀវ នោះអ្នកនឹងមិនសូវចាំបាច់ទៅជួបនឹងគ្រូពេទ្យនោះទេ។ ហេតុអ្វីបានជាបែបនេះទៅ?

1.    នៅក្នុងរដូវក្តៅ អ្នកនឹងអាចបែកញើសច្រើនដូចជាទឹកភ្លៀងអញ្ចឹង។ ជាហេតុដែលធ្វើឲ្យជាតិទឹកក្នុងរាងកាយអ្នកអាចបាត់បង់ច្រើន។ ដូចនេះ អ្នកអាចញ៉ាំសណ្តែកខៀវនេះបាន ព្រោះវាមិនត្រឹមតែជួយប៉ូវជាតិទឹកក្នុងរាងកាយអ្នកទេ ថែមទាំងអាចធ្វើឲ្យអ្នកមិនកើតមានអាការៈក្តៅក្នុងទៀតផង។

2.    សណ្តែកខៀវនេះ នឹងអាចជួយបណ្តេញជាតិពុលក្នុងរាងកាយអ្នកឲ្យចេញក្រៅអស់។ ជាពិសេស វានឹងអាចជួយបំបាត់អាការៈហើមទៀតផង ថែមទាំងអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយអ្នក ដោយធ្វើឲ្យសុខភាពអ្នករឹងមាំ។ ដូចនេះ អ្នកអាចសាកល្បងពិសារសណ្តែកខៀវនេះបាន។

3.    សារធាតុខ្លាញ់ដែលមានក្នុងរាងកាយអ្នកនឹងចុះបាន ក្រោយពេលដែលអ្នកបរិភោគសណ្តែខៀវនេះរួច។

4.    ចុងក្រោយសណ្តែកខៀវនេះ នឹងជួយការពារ និងថែរក្សាប្រព័ន្ធសរសៃឈាមអ្នកឲ្យមានសុខភាពល្អ ដោយមិនងាយធ្វើឲ្យអ្នកកើតជំងឺដែលទាក់ទងនឹងសរសៃឈាម និងបេះដូងនោះទេ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនងាយជួបនឹងបញ្ហាឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង