ប្រសិនជាអ្នកចង់ក្លាយជាមនុស្សស្រីដែលមានភាពល្អឥតខ្ចោះក្នុងចិត្តបុរសម្នាក់ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែរក្សារូបរាងអ្នកឲ្យបានស្អាត ដោយមិនគួរព្រោះតែល្មោភញ៉ាំ ហើយពិសារដោយមិនគ្រប់គ្រងរបបអាហារខ្លួននោះទេ។ នៅពេលដែលអ្នកអាចរក្សារាងដ៏ស្អាតរបស់អ្នក នោះបុរសនឹងមើលឃើញយ៉ាងលឿន ហើយពេញចិត្តនឹងអ្នកទៀតផង។

2.    អ្នកមិនគួរទុកសក់វែងពេក ហើយកាត់ខ្លីពេកនោះទេ ព្រោះបុរសភាគច្រើនស្រឡាញ់នារីដែលមានសក់មិនវែងពេក ហើយក៏មិនខ្លីពេក។ ដូចនេះ អ្នកមិនគួរទុកសក់វែងពេក ដោយមិនហ៊ានកាត់នោះទេ ព្រោះអាចធ្វើឲ្យបុរសរត់បាន។

3.    ចំពោះរបៀបផាត់មុខរបស់អ្នកវិញ គួរតែជាលក្ខណៈធម្មជាតិ មិនគួរពណ៌ភ្លឺខ្លាំងនោះទេ ព្រោះបុរសមិនចូលចិត្តនារីដែលមានពណ៌មុខឆើតឆាយពេកទេ។ ជាពិសេស អ្នកក៏គួរតែរៀនស្លៀកពាក់ឲ្យបានសមរម្យ ទើបអាចក្លាយជានារីក្នុងចិត្តរបស់បុរសបាន។

4.    បុរសស្រឡាញ់នារីដែលយកចិត្តទុកដាក់ចំពោះការងារ ព្រោះក្រោយពេលដែលរៀបការរួច នារីម្នាក់នោះ នឹងអាចជួយសម្រាលបន្ទុកគ្រួសារបាន។ ផ្ទុយទៅវិញ មនុស្សប្រុសមិនចូលចិត្តនារីដែលធ្វើចរិតដូចព្រះនាង មានគំនិតចង់ឲ្យតែគេចិញ្ចឹម។

5.    នារីដែលសំខាន់ក្នុងចិត្តមនុស្សប្រុស ជាបុគ្គលដែលចេះចម្អិនម្ហូប ទើបក្រោយពេលដែលរៀបការរួច គេអាចមកផ្ទះញ៉ាំបានរាល់ថ្ងៃ ដោយមិនបាច់ចំណាយប្រាក់ពិសារនៅក្រៅរហូតនោះទេ។

6.    មនុស្សស្រីដែលមិនចេះរករឿងច្រើន នឹងធ្វើឲ្យបុរសពេញចិត្តជាខ្លាំង ព្រោះបុរសភាគច្រើន មិនចូលចិត្តលួងនារីឡើយ ព្រោះគេអាចមានអារម្មណ៍ធុញជាខ្លាំង។

7.    នារីដែលមានភាពរស់រវើក ហើយចេះមើលថែទាំផ្ទះបានល្អ ក៏បុរសពេញចិត្តដែរ ព្រោះមនុស្សស្រីប្រភេទនេះ ពិបាកនឹងរកបានណាស់។ ដូចនេះ អ្នកគួរតែធ្វើជានារីដែលមានចរិតទាំងឡាយខាងលើនេះ ទើបអ្នកអាចស្ថិតក្នុងចិត្តបុរសបានយូរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង