ជំងឺរលាកថ្លើមប្រភេទ C គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ C។ ជំងឺនេះមានលក្ខណៈពីរប្រភេទគឺប្រភេទស្រួចស្រាវ និងរ៉ាំរ៉ៃ។ ក្នុងករណីរ៉ាំរ៉ៃ គឺអាចធ្វើឲ្យថ្លើមខូច ឬទៅជាមហារីកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់អាការៈស្រួចស្រាវវិញ រោគសញ្ញារបស់វានឹងកើតឡើងនៅរយៈពេល៦ខែដំបូងក្រោយពីឆ្លងរួច។

របៀបដែលជំងឺរលាកថ្លើមប្រភេទ C ឆ្លង

ជំងឺរលាកថ្លើមប្រភេទ C ឆ្លងតាមរយៈការប៉ះពាល់ឈាមជាមួយនឹងអ្នកជំងឺ។ មូលហេតុញឹកញាប់បំផុតនៃជំងឺរលាកថ្លើមប្រភេទ C គឺការប្រើម្ជុរចាក់ថ្នាំរួមគ្នាជាមួយអ្នកជំងឺ។ ការបង្ករោគក៏អាចចម្លងតាមរយៈការប្រើប្រាស់ម្ជុរសាក់ខ្លួនដោយមិនបានសម្លាប់មេរោគដែរ។ ម្តាយអាចចម្លងជំងឺរលាកថ្លើមប្រភេទ C ទៅទារកក្នុងពេលកើត ប៉ុន្តែមិនឆ្លងតាមរយៈការបំបៅដោះកូនទេ។ 

ការបង្ករោគអាចចម្លងតាមរយៈការប៉ះពាល់ឈាមដែលស្រស់ ឬស្ងួតដែរ ទោះបីជាឱកាសនៃការឆ្លងមានតិចក៏ដោយ។ វាអាចនឹងត្រូវស៊ីពេលរហូតដល់ ១៦ម៉ោងឯណោះទើបឆ្លង។ 

រ​បៀបដែលជំងឺរលាកថ្លើមប្រភេទ C មិនឆ្លង

ជំងឺនេះមិនដូចគ្នានឹងជំងឺផ្តាសាយទេ គឺវាមិនចម្លងតាមរយៈបរិយាកាសឡើយ។ មានន័យថា វាមិនអាចឆ្លងតាមរយៈកណ្តាស ក្អក ឬចែករំលែកអាហារជាមួយអ្នកដទៃឡើយ។ អ្នកក៏មិនអាចឆ្លងជំងឺរលាកថ្លើមប្រភេទនេះតាមរយៈការថើប ឬអោបអ្នកដែលមានជំងឺដែរ។ ប៉ុន្តែមានការប្រឈមមុខតិចតួចដែរបើសិនជាអ្នកចែករំលែកនូវរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលអាចប៉ះពាល់នឹងឈាមដែលមានជំងឺដូចជា ឡាមកោពុកមាត់ ឬថ្នាំដុសធ្មេញជាដើម។ 

ដោយយោងទៅតាម Mayo Clinic បានឲ្យដឹងថា ការប្រឈមនឹងការបង្ករោគពីការរួមភេទជាមួយអ្នកមានជំងឺ គឺមានអត្រាទាបបំផុតបើសិនជាដៃគូទាំងពីរជាមនុស្សស្រឡាញ់គ្មានមួយទល់នឹងមួយ។ ប៉ុន្តែ អ្នកគួរតែប្រើស្រោមអនាម័យដែរបើសិនជាអ្នក និងដៃគូរធ្លាប់មានដៃគូររួមភេទច្រើន ឬត្រូវរួមភេទជាមយយអ្នកមានជំងឺ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ចូរចៀសវាងការចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លយនដែលត្រូវប៉ះពាល់ឈាម។ 

គ្រាន់តែធ្វើដំណើរផ្លូវឆ្ងាយទៅក្រៅប្រទេសមិនអាចឆ្លងជំងឺរលាកថ្លើមប្រភេទ C ពីបរទេសឡើយដរាបណាអ្នកមិនមានការប៉ះពាល់ឈាម ឬបញ្ចូលឈាមដែលផ្ទុកវីរុស ឬមានជំងឺ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង