រូពេទ្យភាគច្រើននិយាយថា មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយនឹងជំងឺមហារីកពោះវៀនធំគឺធ្វើយ៉ាងណារកវាឲ្យឃើញលឿន ព្រោះការព្យាបាលលើជំងឺប្រភេទនេះក្នុងដំណាក់កាលចុងក្រោយគឺពិបាកខ្លាំងណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយមធ្យោបាយដ៏ល្អបំផុតដើម្បីសម្គាល់វាឲ្យបានលឿននោះគឺ តាមរយៈការពិនិត្យសុខភាព។
ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាប្រឈមមុខមួយចំនួននៃជំងឺមហារីកពោះវៀនធំដែលអ្នកមិនអាចធ្វើអ្វីបានឡើយដូចជា៖
- អាយុច្រើន ជាពិសេសចាប់ពី ៥០ឆ្នាំឡើងទៅ
- ជាពូជសាស្រ្តអាហ្វ្រិកកាត់អាមេរិក
- ប្រវត្តិគ្រួសារធ្លាប់មានកើតជំងឺនេះពីមុនមក
- ហ្សែន
ដោយសារតែអ្នកមានកត្តាប្រឈមមុខខាងលើ មិនមែនមានន័យថា អ្នកត្រូវតែកើតជំងឺមហារីកពោះវៀនធំ ១០០ភាគរយឡើយ។ ពិតណាស់ អ្នកខ្លះដែលមានជំងឺមហារីកពោះវៀនធំគឺមិនមានកត្តាប្រឈមមុខខាងលើផង។
ឥឡូវនេះចូរក្រលែកមើលកត្តាប្រឈមមុខមួយចំនួននៃជំងឺមហារីកពោះវៀនធំដែលអ្នកអាចដោះស្រាយវាបាន មានន័យអាចកែប្រែសុខភាពអ្នកកុំឲ្យកើតជំងឺមហារីកតាមរយៈការចៀសវាងវាដូចជា៖
ការជក់បារី
ដោយសារតែជាតិពុលអាចលុកលុយពេញរាងកាយដោយសារតែអ្នកជក់បារី ដូច្នេះឱកាសកើតជំងឺមហារីកពោះវៀនធំព្រមទាំងមហារីកផ្សេងៗទៀតនឹងកើនឡើងគួរឲ្យកត់សម្គាល់។ ការជក់បារីត្រូវបានគេស្គាល់ថាធ្វើឲ្យប្រឈមនឹងការកើតដុំសាច់ពោះវៀនប្រហែលប៉ូលីព ដែលវាអាចទៅជាមហារីកបាន។
ការញ៉ាំគ្រឿងស្រវឹងច្រើនៗពេក
វាគ្មានអ្វីជាអាថ៌កំបាំងឡើយថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម មានប្រយោជន៍ខ្លះចំពោះសុខភាព។ បើសិនជាអ្នកញ៉ាំវាច្រើនៗពេក នោះអ្នកពិតប្រឈមខ្ពស់នឹងមហារីកពោះវៀនធំ ព្រមទាំងបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។
ទម្លាប់ញ៉ាំអាហារមិនល្អ
ការសិក្សាបានបង្ហាញថា របបអាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់អាចប្រឈមកាន់តែខ្លាំងនឹងមហារីកពោះវៀនធំ ព្រោះតែវាអាជម្រុញឲ្យមានការបំបែកកោសិកា។ ម៉្យាងវិញទៀត របបអាហារដែលមានជាតិសរសៃល្អៗ និងអង់ទីអុកស៊ីដង់ច្រើនដូចជាបន្លែ និងផ្លែឈើត្រូវបានគេស្គាល់ថា អាចបន្ថយការប្រឈមនឹងមហារីកពោះវៀនធំទៅវិញ។
មានរបៀបរស់នៅបែបស៊ីដេកៗ
បើសិនជាអ្នកមិនហាត់ប្រាណបានទៀងទាត់ទេ នោះអ្នកប្រហែលជាអាចកើតជំងឺមហារីកពោះវៀនធំបាន។ គ្រូពេទ្យនិយាយថា ការដែលមានរបៀបរស់នៅបែបសកម្មគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទប់ស្កាត់ជំងឺមហារីកគ្រប់ប្រភេទរួមទាំងពោះវៀនធំផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការដែលប្រើជើងធ្វើចលនាច្រើនជាងដាក់គូថអង្គុយអាចជួយកុំឲ្យកើតមហារីកពោះវៀនធំបាន។
ធាត់ជ្រុល
ការដែលរាងកាយធាត់ពេកត្រូវបានអ្នកជំនាញជាច្រើនយល់ថា វាជាកត្តាប្រឈមមុខមួយនៃជំងឺមហារីកពោះវៀនធំហើយ។ រឿងពីរយ៉ាងដែលច្រើនតែនាំឲ្យធាត់ជ្រុលនោះគឺ មានទម្លាប់ញ៉ាំអាហារមិនល្អ និងរស់នៅបែបស៊ីដេកៗ តែម្តង៕