សម្រាប់មនុស្សមួយចំនួនដែលកំពុងតែព្យាបាលការបាក់ទឹកចិត្ត ដូច្នេះអារម្មណ៍របស់ពួកគេងាយនឹងរងការប៉ះពាល់ណាស់នៅពេលយប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញហេតុផលញឹកញាប់បំផុតដែលនាំឲ្យការបាក់ទឹកចិត្តរបស់អ្នកកាន់តែធ្ងន់ធ្ងរនៅពេលព្រះអាទិត្យលិច។
កំពុងតែគិតច្រើន
មនុស្សដែលបាក់ទឹកចិត្ត តែងតែមានអារម្មណ៍គិតពីនេះពីនោះច្រើននៅពេលយប់។ ប៉ុន្តែការគិតនេះគ្រាន់តែជាគំនិតអវិជ្ជមាននៃរឿងកាលពីមុនៗប៉ុណ្ណោះ ហើយវាក៏កើតឡើងដដែលៗឥតប្រយោជន៍ដែរ។ ហេតុដូច្នេះហើយ យកល្អគួរតែទម្លាប់ខ្លួនធ្វើសកម្មភាពណាបន្លប់ការគិតនេះតាមរយៈការស្តាប់ចម្រៀង អានសៀវភៅ ឬដោះស្រាយល្បែងល្បងប្រាជ្ញា។
កំពុងតែប៉ះពាល់នឹងពន្លឺសិប្បនិមិត្តច្រើន
ការប៉ះពាល់នឹងពន្លឺសិប្បនិមិត្តច្រើនពីអំពូលភ្លើង ឬទូរស័ព្ទស អាចរំខានដល់ការផលិតរបស់អ័រម៉ូន Melatonin ដែលជាអ័រម៉ូនសម្រួលដល់ការគេងបាន។ ជាធម្មតា ការកង្វះអ័រម៉ូននេះអាចធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់បាន ដូច្នេះការបាក់ទឹកចិត្តក៏កាន់តែធ្ងន់ធ្ងរតាមគ្នាដែរ។
លេងបណ្តាញសង្គម
តើអ្នកមានទម្លាប់លេងបណ្តាញសង្គមខណៈពេលកំពុងតែរងចាំឲ្យងងុយគេងដែរទេ? បើសិនជាចឹងមែន មានន័យថាអ្នកមិនអាចគេងលក់ទេ ហើយក៏ធ្វើឲ្យការបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរនៅពេលយប់ទៀត។ ដូច្នេះគួរតែបោះបង់ទម្លាប់នេះចោលសិនទៅខណៈពេលដែលដឹងថាខ្លួនកំពុងតែបាក់ទឹកចិត្តហើយ។
ញ៉ាំគ្រឿងស្រវឹង
តើវាជាទម្លាប់អ្នកឬក្នុងការញ៉ាំគ្រឿងស្រវឹងខ្លះមុនពេលគេង ដោយសារតែការបាក់ទឹកចិត្តធ្វើឲ្យអ្នកមិនអាចគេងលក់ស្កប់។ បើចឹងមែន នោះគឺជាទម្លាប់មិនល្អឡើយ ហើយក៏ធ្វើឲ្យការបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរថែមទៀតដែរ។ គ្រឿងស្រវឹងគឺអ្នកធ្វើឲ្យកើតទុក្ខ។ ទោះបីជាការញ៉ាំគ្រឿងស្រវឹងធ្វើឲ្យស្រួលងងុយគេងក៏ដោយ តែការគេងនោះមិនមានគុណភាពឡើយ៕
កំពុងតែស្រ្តេសខ្លាំង
អ្នកវិទ្យាសាស្រ្តនិយាយថា អ្នកដែលស្រ្តេស គឺងាយនឹងកើនឡើងអ័រម៉ូន Cortisol ក្នុងឈាមណាស់ ដែលវាជាផ្នែកមួយនៃអ័រម៉ូនស្រ្តេស។ នេះដោយសារតែ ការស្រ្តេស ជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្ត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកអស់កម្លាំងពីការងារ ហើយត្រឡប់មកផ្ទះវិញ កម្រិតនៃអ័រម៉ូនស្រ្តេសនេះអាចនៅតែខ្ពស់ដដែលបើសិនជាអ្នកមិនធ្វើសកម្មភាពខ្លះដើម្បីបន្ថយស្រ្តេសនេះវិញនោះទេ៕