អ្នកដែលមានជំងឺទឹកនោមផ្អែមហើយគឺប្រឈមខ្ពស់ណាស់នឹងការបង្ករោគនៅលើប្រអប់ជើង ដែលអាចនាំឲ្យត្រូវការកាត់ជើងផង។ យ៉ាងណាមិញ វាគឺជារឿងសំខាន់ណាស់ក្នុងការថែរក្សាស្បែកនៅប្រអប់ជើង ជាពិសេសការពារពីការដាច់ដោចតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគនៅប្រអប់ជើងធ្ងន់ធ្ងរដោយសារតែជំងឺទឹកនោមផ្អែម គួរតែប្រាប់ឲ្យគ្រូពេទ្យបានដឹងភ្លាមៗ។ ម៉្យាងវិញទៀត ចំពោះការបង្ករោគតិចតួច អ្នគអាចប្រើវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះបានខ្លះដូចជា៖

កាហ្វេ

គ្រូពេទ្យនិយាយថា មានភេសជ្ជៈប្រចាំថ្ងៃមួយប្រភេទដែលរកឃើញថា អាចជួយបង្កើនរបត់ឈាមរត់ទៅប្រអប់ជើង ហើយក៏អាចជួយឲ្យរបួសទទួលបានអុកស៊ីសែន ជីវជាតិ និងកោសិកាប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ នោះគឺការញ៉ាំកាហ្វេតែម្តង។ អ្វីដែលអ្នកគួរធ្វើគឺ មិនត្រូវញ៉ាំកាហ្វេមានស្ករឡើយ។ 

ទឹកឃ្មុំ

ទោះបីជាទឹកឃ្មុំគឺជាជាតិផ្អែមដ៏ល្អដែលអាចជំនួសស្ករបានក៏ដោយ តែវាមិនមែនជារឿងល្អដែលត្រូវបញ្ចូលទឹកឃ្មុំទៅក្នុងរបបអាហាររបស់អ្នកជំងឺទឹកនោមផ្អែមដែរ។ យ៉ាងណាមិញ រឿងនេះមិនមែនមានន័យថា អ្នកត្រូវផ្តាច់ការប្រើប្រាស់ទឹកឃ្មុំទាំងស្រុងឡើយ។ ដោយសារតែវាអាចដើរតួនាទីជាសារធាតុថ្នាំផ្សះបែបធម្មជាតិដ៏ខ្លាំង ដូច្នេះអ្នកអាចប្រើវាដើម្បីលាបនៅលើដំបៅជើងបាន។ ទឹកឃ្មុំដ៏ល្អនោះគឺប្រភេទ Manuka ។ 

ជែលប្រទាលកន្ទុយក្រពើ

សព្វថ្ងៃនេះអ្នកអាចរកប្រទាលកន្ទុយក្រពើសុទ្ធ ១០០ភាគរយនៅតាមផ្ទះ។ វាគឺជាឱសថដែលអ្នកជំងឺទឹកនោមផ្អែមកំពុងតែមានដំបៅជើងអាចជឿជាក់បាន។ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ជែលប្រទាលកន្ទុយក្រពើ ល្អបំផុតក្នុងការកំចាត់ចោលមេរោគដែលធ្វើឲ្យមានការបង្ករោគ និងការពារកុំឲ្យការបង្ករោគនោះកាន់តែធ្ងន់ធ្ងរបាន។ អ្វីដែលអាចធ្វើគឺគ្រាន់តែយកជែលរបស់វាទៅលាបលើដំបៅគឺបានហើយ។ 

វីតាមីន C

គ្រប់គ្នាដឹងហើយថា វីតាមីន C ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ហេតុដូច្នេះហើយវាគឺជារឿងល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលកំពុងតែមានដំបៅជើង។ នេះដោយសារតែ វីតាមីន C ដើរតួនាទីជាសារធាតុជួយឲ្យរបួសឆាប់ជា និងការពារសុខភាពស្បែក។ ប្រភពវីតាមីន C មានដូចជា ម្ទេសប្លោក ប៉េងប៉ោះ ផ្កាខាត់ណា ប្រូខូលី និងបន្លែពណ៌បៃតងផ្សេងៗទៀត។ 

ស័ង្គសី

ក្រៅពីវីតាមីន C មានជីវជាតិមួយផ្សេងទៀតដែលអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំមនុស្សយើងបាន ហើយនោះគឺជាជាតិស័ង្គសីតែម្តង។ ជាតិរ៉ែមួយប្រភេទនេះមានប្រយោជន៍ខ្លាំងបើសិនជាអ្នកកំពុងតែមានការបង្ករោគនៅជើងដោយសារតែជំងឺទឹកនោមផ្អែម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប្រភពនៃជាតិស័ង្គសីមានដូចជា សាច់គោ សាច់មាន់ ត្រី ស៊ុត ផលិតផលធ្វើពីទឹកដោះគោ សណ្តែក និងគ្រាប់ធញ្ញជាតិជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង