ផ្លែទឹកដោះគោ ជាផ្លែឈើហូបផ្លែមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់នៅពេលទុំនិងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាចូលចិត្តទទួលទានក៏ដោយ ប៉ុន្តែមិនសូវមាននរណាចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃផ្លែទឹកដោះគោចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានផ្លែទឹកដោះគោចំពោះសុខភាព ៖
១. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
នោះក៏ព្រោះតែផ្លែទឹកដោះគោជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម។ បញ្ហាខ្វះជាតិដែកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ រាងកាយត្រូវការជាតិដែកចាំបាច់ដើម្បីផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយនៅក្នុងកោសិកាឈាមក្រហមទទួលខុសត្រូវចំពោះការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។
២. ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ
ផ្លែទឹកដោះគោជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធភាពរក្សាសុខភាពប្រព័ន្ធរំលាយអាហារ។ ជាតិសសៃក៏ទប់ស្កាត់អាការៈទល់លាមកនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។
៣. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង
ផ្លែទឹកដោះគោ គឺមានផ្ទុកបរិមាណខ្ពស់នៃជាតិកាល់ស្យូមនិងផូស្វ័រដែលធ្វើអោយវាក្លាយជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតហានិភ័យនៃជំងឺពុកឆ្អឹង។
៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ជាតិសសៃដែលមាននៅក្នុងផ្លែទឹកដោះគោមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រង ក៏ដូចជាកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម។
៥. មានផ្ទុកសម្បូរទៅដោយវីតាមីន C
ផ្លែទឹកដោះគោ គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C កម្រិតខ្ពស់។ វីតាមីន C គឺជាសារធាតុចិញ្ចឹមរលាយក្នុងទឹកដែលមានសារៈសំខាន់ផ្ដល់ការគាំទ្រដល់មុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ វីតាមីននេះក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងទទួលខុសត្រូវចំពោះការផលិតកូឡាជែន ការពារ
បេះដូង ព្យាបាលរបួស បង្កើនសុខភាពភ្នែក ប្រព័ន្ធភាពស៊ាំ ក៏ដូចជាកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ លក្ខណៈសម្បត្តិនៃសារជាតិប្រឆាំងអុកស៊ីតកម្មវីតាមីន C ជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃរ៉ាឌីកាល់សេរីហើយទប់ស្កាត់ជំងឺជាច្រើនទៀតដូចជាជំងឺបេះដូង និងជំងឺមហារីក។ វាក៏ជួយពន្យារដំណើរការដំណើរការចាស់តាមវ័យផងដែរ។
៦. មានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ
ផ្លែទឹកដោះគោ គឺប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម វីតាមីន A វីតាមីន C និងជាតិដែកដែលសំខាន់
ជួយទ្រទ្រង់រក្សាសុខភាពភាពរាងកាយរឹងមាំ។
៧. ជួយឱ្យស្រកទម្ងន់
នោះក៏ព្រោះតែផ្លែទឹកដោះគោមានផ្ទុកជាតិខ្លាញ់និងកាឡូរីទាប ប៉ុន្តែជាតិសសៃខ្ពស់ជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរ៕