ជាធម្មតាស្នាមសង្វារ​ច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជាការកើន ឬស្រកទម្ងន់ខ្លាំងភ្លាមៗ បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះបីជាស្នាមសង្វារអាចបាត់ទៅវិញដោយឯកឯងក៏ដោយ ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរ។ ហើយផលិតផលបំបាត់សង្វារផ្សេងៗក៏មិនខ្វះដែរគ្រាន់តែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចបំបាត់ស្នាមសង្វារបានឆាប់រហ័ស ចំណាយអស់តិច ហើយមិនផ្ដល់ឥទ្ធិពលអវិជ្ជមានអ្វីដល់ស្បែកនោះ? កុំបារម្ភ! ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយបំបាត់ស្នាមសង្វារយ៉ាងឆាប់រហ័ស ៖

១. ប្រេងដូងជាមួយស្ករស និងអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដូងចំនួន កន្លះពែង ជាមួយស្ករស ១ ពែង និងអំបិល ១ ពែង។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្នាមសង្វារសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តន៍ឱ្យបានជាប្រចាំ។

២. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដុសលាបទឹកក្រូចឆ្មារលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ ដោយស្នាមសង្វារ ហើយទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៣. ទទួលទានទឹកអោយបានច្រើន

ទឹកជួយរក្សាសំណើមនៃស្បែក ខណៈដែលស្បែកស្ងួតងាយនឹងលេចចេញនូវស្នាមសង្វារ, ស្នាមសំលាក និងស្នាមជ្រីវជ្រួញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានទឹកអោយបានពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃជាប្រចាំ។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុកចោលសម្រាប់
រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។

៥. ប្រេងដូងលាយរមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយប្រេងរមៀត ១ ស្លាបព្រាកាហ្វេ ចូលគ្នាឱ្យសព្វ។ លាបល្បាយលើស្នាមសង្វារ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តន៍ឱ្យបានជាប្រចាំ។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួន ១ ស្លាបព្រាកាហ្វេ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។

៦. ធ្វើលំហាត់ប្រាណទៀងទាត់

វិធីដ៏ប្រសើរនិងងាយបំផុតមួយដើម្បីទប់ស្កាត់ស្នាមសង្វារ ឬយ៉ាងហោចណាស់កាត់បន្ថយរូបរាងនៃស្នាមសង្វារ គឺការធ្វើលំហាត់ប្រាណ។ នោះក៏ព្រោះតែការធ្វើលំហាត់ប្រាណជួយរក្សាពណ៌ស្បែកនៃរាងកាយ និងបង្កើនភាពបត់បែនរបស់ស្បែក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង