ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបំបាត់អាការៈឈឺក្បាលរបស់ស្ត្រីមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកម្តាយគួរតែរក្សាចិត្តឲ្យស្ងប់ ដោយបន្ធូរអារម្មណ៍ មិនភ័យខ្លាចច្រើន ទើបអ្នកអាចបំបាត់អាការៈឈឺក្បាលអ្នកក្នុងដំណាក់កាល៣ខែដំបូងនៃការមានផ្ទៃពោះ។ ក្នុងដំណាក់កាលបន្តពី៣ខែ អ្នកក៏អាចកើតអាការៈឈឺក្បាលដែរ នៅពេលដែលអ្នកភ័យខ្លាចពីថ្ងៃគ្រប់ខែ។ ដូចនេះ អ្នកគួរតែទិញសៀវភៅដែលទាក់ទងនឹងចំណេះដឹងផ្នែកកើត ទើបធ្វើឲ្យអ្នកមិនភ័យខ្លាច។
  2. អ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយញ៉ាំទឹកឲ្យបានច្រើន។ ជាពិសេស អ្នកគួរតែគេងឲ្យគ្រប់ពី៦ទៅ៧ម៉ោងក្នុងមួយយប់ ទើបអាចបំបាត់អាការៈឈឺក្បាលរបស់អ្នកបាន។
  3. អ្នកក៏អាចស្អំកន្សែងក្តៅលើថ្ងាសអ្នកដែរពេលដែលឈឺក្បាល។ ប៉ុន្តែបើឈឺខ្លាំង អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ ដើម្បីព្យាបាលបានទាន់ពេលវេលា មិនបង្កគ្រោះថ្នាក់ឡើងដោយមិនដឹងខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)